Yearendyearend1140x150

ឯកឧត្តម វេង សាខុន៖បង្កើត«រោងចក្រផលិតជីកសិកម្ម»មិនអាស្រ័យលើក្រសួងកសិកម្មទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបភាព៖ ក្រសួងកសិកម្ម)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការបង្កើត«រោងចក្រផលិតជីកសិកម្ម»នៅកម្ពុជា គឺមិនមែនអាស្រ័យលើក្រសួងកសិកម្មទេ ប៉ុន្តែគឺអាស្រ័យលើវិស័យឯកជន ដោយក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាមិនវិនិយោគលើការបើករោងចក្រផលិតជីកសិកម្មឡើយ ព្រោះតម្លៃអគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃ ដូចនេះមានតែការនាំចូលជីពីប្រទេសដទៃទេទើបជាការប្រសើរ។ការលើកឡើងនេះ គឺបន្ទាប់ពីចំនួនការប្រើប្រាស់ជីកសិកម្មនៅកម្ពុជាក្នុងវិស័យកសិកម្មបន្តកើនឡើង ខណៈកសិករកម្ពុជាមួយចំនួនពុំសូវទទួល បានផលចំណេញពីវិស័យកសិកម្មដោយសារតែតម្លៃជីកសិកម្មនៅកម្ពុជាមានការឡើងថ្លៃ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ក្នុងការបង្កើតរោងចក្រផលិតជី គឺមិនមែនអាស្រ័យលើក្រសួងកសិកម្មទេ ប៉ុន្តែគឺអាស្រ័យលើវិស័យឯកជន ដែលត្រូវសិក្សាដើម្បីដឹងថាតើការវិនិយោគលើរោងចក្រផលិតជីនៅកម្ពុជាបានផលចំណេញ ឬខាត។

បើតាមឯកឧត្តម វេង សាខុន វិស័យឯកជនបានសិក្សារួចហើយថា ការវិនិយោគរោងចក្រផលិតជីនៅកម្ពុជាគឺពុំទទួលបានផលចំណេញទេ ព្រោះតម្លៃថាមពលអគ្គិសនីនៅកម្ពុជាគឺមានតម្លៃថ្លៃ ហើយការកែច្នៃ និងផលិតជីគឺត្រូវការប្រើប្រាស់អគ្គិសនីជាចាំបាច់។ ដូចនេះមានការនាំចូលជីកសិកម្មពីប្រទេសអ្នកផលិតនានាទេ ទើបមានការប្រសើរ។

ឯកឧត្តមបន្ថែមថា កម្ពុជានៅមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការកែច្នៃនៅមានកម្រិត ដូចនេះកម្ពុជាពុំទាន់មានធនធានគ្រប់គ្រាន់នៅក្នុងការបើករោងចក្រផលិតជីនៅឡើយទេ។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងតែកសាង និងពង្រឹងលើការខ្វះខាតទាំងនេះជាបណ្តើរៗផងដែរ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានឱ្យដឹងថា កសិករខ្នាតតូច និងមធ្យមនៅកម្ពុជាមួយចំនួនមិនសូវទទួលបានផលចំណេញខ្ពស់ ហើយខ្លះទៀតខាតបង់ថវិកា ដោយសារតម្លៃផលិតផលកសិកម្មចុះថោកនៅក្នុងទីផ្សារ ហើយតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃ។នេះបើយោងតាមការការអះអាងរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។

ក្រសួងកសិកម្មកម្ពុជា បានបន្យល់ថា មូលហេតុដែលនាំឱ្យថ្លៃជីកសិកម្មឡើងថ្លៃ ដោយសារនៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មសម្រាប់នាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា ហើយការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។ក្រសួងកសិកម្មបានសង្កត់ធ្ងន់ថា ក្រសួងបានខិតខំជាច្រើនដើម្បីជួយដល់ដល់ប្រជាកសិករ ដើម្បីការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង