Yearendyearend1140x150

ទូកលិចនៅភាគខាងត្បូងប្រទេសចិនបានសម្លាប់មនុស្សនិងរបួសជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ៨ នាក់បានស្លាប់និង ១៣ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់កាលពីព្រឹកថ្ងៃចន្ទ នៅឯនាយឆ្នេរទីក្រុង Beihai ក្នុងតំបន់ស្វយ័តGuangxi Zhuang ខាងត្បូងប្រទេសចិន។

គ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់ឆ្នេរនៃស្រុក Tieshangang របស់ Beihai នៅពេលដែលកប៉ាល់នេះកំពុងធ្វើដំណើរត្រឡប់មកពីនេសាទវិញ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល។

គិតត្រឹមម៉ោង ០៧ ៖ ០០ ថ្ងៃអង្គារ អ្នកដែលធ្លាក់ចូលក្នុងទឹកត្រូវបានជួយសង្គ្រោះ ហើយម្ចាស់ទូកដែលនៅលើនោះ ត្រូវបានអាជ្ញាធរសន្តិសុខសាធារណៈក្នុងតំបន់ឃុំខ្លួន។ ខណៈការស៊ើបអង្កេតបន្ថែមលើគ្រោះថ្នាក់នេះកំពុងដំណើរការនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង