Yearendyearend1140x150
Img 0571

គិតត្រឹមថ្ងៃទី៦មេសាមន្ត្រីជាង១ពាន់៥រយនាក់បានបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ដើម្បីប្រឆាំងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានមន្រី្តធំៗចំនួន១៥៨៦នាក់ហើយ បានបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងជំងឺកូវីដ១៩។នេះបើតាមការថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមន្រី្តធំៗចំនួន១៥៨៦នាក់ ទាំងមន្ត្រីនយោបាយ និងមន្រ្តីមុខងារសាធារណៈដែលសុទ្ធតែមន្រី្តដែលមានប្រាក់ខែច្រើន បានបរិច្ចាគប្រាក់បៀវត្សន៍ផ្ទាល់ខ្លួន សម្រាប់ជាជំនួយក្នុងការប្រឆាំងនឹងកូវីដ១៩។ចំនួនអ្នកដែលបានបរិច្ចាកនេះ គិតត្រឹមម៉ោង២រសៀល ថ្ងៃទី៦ ខែមីនានេះ។

បើតាមសម្តេច គិតត្រឹមថ្ងៃទី៦ មេសា ឆ្នាំ២០២០ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាប្រមាណជាង១១លានដុល្លារ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគ និង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: មន្រ្តី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង