Yearendyearend1140x150

សារាចរ៖រាជធានី-ខេត្តខាងក្នុងត្រូវផ្អាកទទួលធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធ«មិនមែនDelta»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៦ សីហានេះ បានចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។ក្នុងសារាចរនោះ រាជរដ្ឋាភិបាលបញ្ជាដល់រាជធានី-ខេត្តត្រូវផ្អាកទទួលធ្វើចត្តាឡីស័ក«អ្នកមិនពាក់ព័ន្ធកូវីដបំប្លែងថ្មីដែលតា»។

យោងតាមសាចរណែនាំបាន គូសបញ្ជាក់ថា អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេសនិងព្យាបាល ត្រូវសហការគ្នាជាមួយបណ្តារាជធានី-ខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងការធ្វើ ចត្តាឡីស័ក និងការព្យាបាលជំងឺកូដ-១៩ ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងជាប់ ព្រំដែនកម្ពុជា ដោយផ្អែកលើអភិក្រមបត់បែនទៅតាមសភាពការណ៍ជាក់ស្តែងនៃចំនួនប្រជាពលរដ្ឋដែល វិលត្រឡប់ចូលមកកម្ពុជាវិញ និងសមត្ថភាពឆ្លើយតបជាក់ស្តែងនៃមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តាខេត្តពាក់ព័ន្ធ ពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ 

ទន្ទឹមនេះ អនុគណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវដឹកនាំសម្របសម្រួលជាមួយបណ្តារាជធានី-ខេត្តនៅ ផ្ទៃក្នុងប្រទេស និងសហការជាមួយយន្តការដែលមានការពាក់ព័ន្ធ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែល វិលត្រឡប់មកពីប្រទេសជិតខាងវិញ ពិសេស មកពីប្រទេសថៃ ទៅតាមរាជធានី-ខេត្តដែលជាមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងធ្វើការព្យាបាលចំពោះអ្នកដែល ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដោយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយអំពីការគ្រប់គ្រងហានិភ័យ ឱ្យនៅកម្រិតអប្បរមាពាក់ព័ន្ធនឹងការធ្លាយមេរោគប្រភេទ Delta ចូលក្នុងសហគមន៍។

ក្នុងសាចរណែនាំបានសង្កត់ធ្ងន់ថា បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ត្រូវចាប់ផ្តើមផ្អាកការទទួលយកការធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់ខ្លួនបច្ចុប្បន្ន ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ (មិនមែនប្រភេទ Delta) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដោយបង្វែរការធ្វើចត្តាឡីស័កនេះទៅធ្វើនៅតាមផ្ទះរៀងៗ ខ្លួន សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណ៏ពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។

ក្រៅពីនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវផ្តល់ការគាំទ្រឱ្យបានពេញទំហឹង តាម គ្រប់មធ្យោបាយ ជាពិសេស ផ្នែកសម្ភារ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី-ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង