Cct850x100 1
1800px x h300px kh

ការ«ចាក់វ៉ាក់សាំងដូសទី៣»នឹងចាប់ផ្តើមនៅសប្តាហ៍ទី២ខែសីហានេះនៅតាមព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាដល់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃទាំងអស់ នៅក្នុងសប្តាហ៍ទី២ នៃខែសីហា ឆ្នាំ២០២១។ ការសម្រេចនេះ ដើម្បីការពារការឆ្លងរីករាលដាលកូវីដ-១៩ប្រភេទថ្មីដែលតា។

សម្តេច ហ៊ុន សែន ថ្លែងថា នៅថ្ងៃខានស្អែក ឬខានស្អែកមួយ ក្នុងសប្តាហ៍ទី២ នៃខែសីហានេះ បណ្តាខេត្តដែលជាព្រំដែនកម្ពុជា-ថៃទាំងអស់ត្រូវអនុវត្តបន្ទាន់បំផុត ចំពោះការចាក់វ៉ាក់សាំងអាស្ត្រាហ្សានីកាដូសទី៣ ជូនដល់មន្រ្តីជួរមុខដូចជា គ្រូពេទ្យ មន្រ្តីកងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីរាជការនានា ព្រោះអ្នកទាំងនេះនឹងទទួលហានិភ័យបន្ទាប់ពីពលរដ្ឋដែលវិលត្រឡប់មកពីថៃ។

សម្តេចបានរំលឹកថា សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩កម្រិតស្រាលត្រូវដាក់ឱ្យព្យាបាលនៅតាមផ្ទះ។ ទន្ទឹមនឹងនេះ សម្តេចបញ្ជាក់ថា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវរៀបចំបន្ថែមនូវកន្លែងសមរម្យសម្រាប់ជាកន្លែងធ្វើចត្តាឡីស័កដល់ពលរដ្ឋដែលបានធ្វើចត្តាឡីស័ក៧ថ្ងៃនៅតាមព្រំដែនកម្ពុជា-ថៃជាង១ម៉ឺននាក់ បន្ទាប់មកត្រូវមានការដឹកជញ្ជូនពលរដ្ឋដែលបានធ្វើចត្តាឡីស័កបាន៧ថ្ងៃឱ្យមកធ្វើចត្តាឡីស័កបន្តនៅផ្នែខាងក្នុងនៃបណ្តាខេត្តនីមួយៗដែលជាប់ព្រំដែនថៃ៕

Khcct banner

អត្ថបទទាក់ទង