Cct850x100 1
1800px x h300px kh

សពស្ត្រីជនជាតិស្វីសម្នាក់ត្រូវបានប្រទះឃើញនៅទឹកជ្រោះក្នុងខេត្តភូកេតប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សាកសពស្តី្រជនជាតិស្វីសនៅភូកេត។រូបភាព៖ The nation thailand

ភូកេត៖ សាកសពស្តី្រជនជាតិស្វីសម្នាក់ ត្រូវបានអាជ្ញាធរខេត្តភូកេតប្រទេសប្រទះឃើញដេកស្លាប់នៅក្នុងទឹកជ្រៅក្នុងខេត្តភូកេតប្រទេសថៃ។ការស្លាប់នេះ អាជ្ញាធរប្រទេសថៃមិនបានដឹងពីមូលហេតុនោះទេដោយរង់ចាំការស្រាវជ្រាវបន្ថែម។នេះបើយោងតាមការចុះផ្សាយរបស់ថៃThe nation thailand។

អត្តសញ្ញាណអ្នកស្លាប់នោះមានឈ្មោះ Nicole Sauvain-Weisskopf អាយុ ៥៧ ឆ្នាំ។សាកសពរបស់នាងត្រូវបានក្រុមមន្រ្តីបានប្រទះឃើញនៅក្នុងទឹកស្ទឹងមួយក្នុងឃុំ Wichit នៃស្រុកមឿងខេត្តភូកេត នៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ៥០០ ម៉ែត្រពីច្រកចូលទឹកធ្លាក់តុងអូយ៉ុន។

ចំពោះផ្នែកខាងលើនៃរាងកាយ ត្រូវបានស្រោបដោយជ័រកៅស៊ូខ្មៅជាប់សម្លៀកបំពាក់ខ្លះ ឃើញទូរស័ព្ទដៃ និង ស្បែកជើងកីឡាពណ៌ខៀវនិមួយគូ និង កាបូបស្ពាយពណ៌ខ្មៅមួយនៅតំបន់នោះ។បច្ចុប្បន្នប៉ូលីសកំពុងធ្វើកោសល្យវិច័យតំបន់ដែលនៅក្បែរនោះ និងពិនិត្យឡើងវិញវីដេអូកាមេរ៉ាសុវត្តិភាព។

ក្រសួងការបរទេសថៃ នៅថ្ងៃទី ៦ សីហានេះ បានធ្វើការហៅទូរស័ព្ទបន្ទាន់ទៅកាន់ស្ថានទូតស្វីសប្រចាំប្រទេសថៃ ដើម្បីជូនដំណឹងដល់មន្រ្តីអំពីដំណឹងនៃសព និង ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សព។ក្រសួងថៃសន្យាថានឹងស៊ើបអង្កេតករណីនេះ និងស្វែងរកជនដៃដល់ដោយរំពឹងថានឹងទទួលបានរបាយការណ៍ធ្វើកោសល្យវិច័យលម្អិតនៅព្រឹកថ្ងៃសុក្រនេះ។

Khcct banner

អត្ថបទទាក់ទង