Yearendyearend1140x150

កុមារា យុង សៀ តស៊ូធ្វើជាជាងម៉ូតូសន្សំប្រាក់៨ខែទើបអាចទិញកង់មួយជិះ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កុមារា យុង សៀ តស៊ូធ្វើជាជាងម៉ូតូសន្សំប្រាក់៨ខែទើបអាចទិញកង់មួយជិះ (រូបភាព៖ Vengsrun Kuoch)

ភ្នំពេញ៖ កុមារា យុង សៀ មានអាយុ១៣ឆ្នាំ បានប្រកបរបរជាកូនជាងជួសជុលម៉ូតូអស់រយៈពេលជាង២ឆ្នាំមកហើយ។ ដោយសារតែគ្រួសារមានជីវភាពក្សត់ខ្សោយ ទើបបានជាកុមារា យុង សៀ សម្រេចចិត្តបោះបង់ការសិក្សា ហើយមកចាប់អាជីពធ្វើជាជាងជួសជុលម៉ូតូឲ្យគេ ដើម្បីបានប្រាក់កំរ៉ៃខ្លះមកជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

កុមារា យុង សៀ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រូបគេបានសម្រេចចិត្តបោះបង់ការសិក្សានៅថ្នាក់ទី៦ ដោយសារតែវិបត្តិកូវីដបានធ្វើសាលាទាំងត្រូវបានបិទទ្វារ ហើយជីវភាពគ្រួសាររបស់កុមារា យុង សៀ កាន់តែលំបាកថែមមួយកម្រិតទៀត។ សព្វថ្ងៃកុមារា យុង សៀ រស់នៅជាមួយឪពុកម្តាយនៅផ្ទះជួលមួយកន្លែងនៅម្តុំព្រែកព្រែ។ កុមារា យុង សៀ ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានឪពុកជាកម្មករសំណង់ ហើយម្តាយជាអ្នកលាងចានតាមតុការ។

កុមារា យុង សៀ សព្វថ្ងៃធ្វើជាងម៉ូតូ ធ្វើនៅម្តុំវត្តកំសាន្ត រកប្រាក់បានមួយម៉ឺនប្រាំពាន់រៀលក្នុងមួយថ្ងៃ។ ប្រាក់ដែលបានមក យង់ សៀ យកជូនម្តាយខ្លះ និងសល់ខ្លះទៀតសម្រាប់សន្សំទិញកង់ជិះ។ ក្នុងការសន្សំប្រាក់ដើម្បីទិញកង់ កុមារ សៀរ សន្សំប្រាក់ទុកពីបីពាន់រៀល-ប្រាំពាន់រៀលក្នុងមួយថ្ងៃ សន្សំ៨ខែទើបអាចទិញកង់នេះមួយបានក្នុងតម្លៃ៨០ដុល្លារ។

ជាមួយគ្នានេះ កុមារា យុង សៀ បានថ្លែងអំណរគុណដល់អ្នកនៅក្នុងបណ្តាលសង្គមដែលបានបញ្ចេញមតិអាណិតអាសូរ និងលើកទឹកចិត្តដល់ខ្លួន។ ជាពិសេស កុមារា សៀ អរគុណដល់បងប្រុសអ្នកលក់កង់ដែលមានសន្តានចិត្តល្អបានជួយបញ្ចុះតម្លៃកង់ពី១២០ដុល្លារមកសល់ត្រឹម៨០ដុល្លារ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង