Yearendyearend1140x150

ក្រសួងសុខាភិបាលនឹងបិទមន្ទីរពេទ្យណា ដែលមិនទទួលព្យាបាលអ្នកជំងឺទូទៅ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ 

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងចាត់ចំណាត់ការហ្មត់ចត់ចំពោះមន្ទីរពេទ្យឯកជនណាដែលមិនទទួលព្យាបាលអ្នកជំងឺទូទៅក្នុងបរិបទនៃជំងឺកូវីដ។ នេះបើតាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃកន្លងទៅ។

ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ប្រសិនជាមានមន្ទីរពេទ្យឯកជនណាដែលមិនទទួលយកអ្នកជំងឺមកព្យាបាលនឹងត្រូវបិទមិនអនុញ្ញាតឱ្យបើកឱ្យព្យាបាលបន្តទៀតទេ។

លោករដ្ឋមន្ត្រី បានស្នើឲ្យមន្ទីពេទ្យរដ្ឋ និងឯកជនទាំងអស់ទទួលយកអ្នកជំងឺមកព្យាបាលតាមសេវាសាធារណៈជាធម្មតាដោយមិនត្រូវរើសអើងអ្នកជំងឺក្នុងបរិបទនៃកូវីដនេះទេ។

ឯកឧត្តមបានថ្លែងថា កន្លងមកនេះមានអ្នកជំងឺមួយចំនួនបានទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន តែខាងមន្ទីរពេទ្យមិនបានទទួលព្យាបាលអ្នកជំងឺទេ បញ្ហានេះបានជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«បើមន្ទីរពេទ្យឯកជនណា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួង ក្រសួងនឹងចាត់វិធានការតឹងរឹង ដោយមិនអនុញ្ញាតឱ្យទទួលព្យាបាលអ្នកជំងឺទៀតបានទេ» ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រធានមជ្ឈមណ្ឌលជាតិប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត និងលោក លោកស្រី ដែលជា ម្ចាស់សេវាសុខាភិបាលឯកជន ទទួលយកអ្នកជំងឺមកព្យាបាលតាមសេវាសាធារណៈធម្មតា ហើយត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង