Yearendyearend1140x150

Messi សម្រេចចាកចេញពី Barcelona ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល២១ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ nbcnews

អេស្ប៉ាញ៖ កីឡាករលំដាប់ពិភពលោក Leo Messi បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យBarcelona ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ២១ឆ្នាំមក។

យោងតាមគេហទំព័ររបស់ក្លឹប FC Barcelona បានប្រកាសថាការចុះកុងត្រារវាងក្លឹបBarcelona និងកីឡាករ Leo Messi បានឈានដល់ទីបញ្ចប់ហើយ។ ទោះបីជាក្លឹបយក្សនៅអេស្ប៉ាញ និងកីឡាករខ្សែប្រយុទ្ធ Leo Messi រូបនេះ បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាថ្មីនៅថ្ងៃនេះក៏ដោយ ក៏មិនអាចបន្តបានដោយសារបញ្ហាផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ។

ជាលទ្ធផលនៃស្ថានភាពនេះ កីឡាករ Leo Messi បានសម្រេចចិត្តនឹងមិនបន្តលេងនៅក្លឹប FC Barcelona ឡើយ។ ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចបន្តកុងត្រាថ្មី ខណៈអ្នកគាំទ្ររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានសំដែងនូវការខកចិត្ត និងអ្នកគាំទ្រខ្លះទៀតបានយំសោកនៅឯពហុកីឡាដ្ឋាន Camp Nou។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កីឡា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង