Cct850x100 1
1800px x h300px kh

អ្នកល្មើសបម្រាមគោចរ៨២៨នាក់ទៀតត្រូវបាននាំខ្លួនមកអប់រំ,ពិន័យនិងបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អ្នកល្មើសបម្រាមគោចរ៨២៨នាក់ត្រូវបាននាំខ្លួនមកអប់រំ,ពិន័យនិងបញ្ជូនទៅតុលាការ។

ភ្នំពេញ៖ នៅក្នុងការអនុវត្តវិធានការបម្រាមគោចរនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៨២៨នាក់ទៀត និងយានយន្ត៣៣០គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៤១៩ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន៤៤លានរៀលផងដែរ។

បើយោងតាមនេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្សចំនួនន១៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ និងជាពិសេសវីរុសដែលតា(Delta)។ការអនុវត្តនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងមិនអត់អោននោះទេប្រសិនបើប្រជាពលរដ្ឋនៅតែបន្តល្មើសនឹងវិធានការរដ្ឋបាលនេះ៕


Khcct banner

អត្ថបទទាក់ទង