Yearendyearend1140x150

សម្តេច ហ៊ុន សែន៖វ៉ាក់សាំងAstraZenecaជំនួយអង់គ្លេសនឹងប្រើសម្រាប់ចាក់ដូសទី៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលទទួលវ៉ាក់សាំងអង់គ្លេសនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២១។

ភ្នំពេញ៖ វ៉ាក់សាំង Oxford AstraZeneca ចំនួន ៤១៥.000ដូស ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេសផ្ដល់ជូនកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០២១នេះ។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវ៉ាក់សាំងប្រទេសអង់គ្លេសដោយផ្ទាល់។

ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិត នៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និង រាលដាល ។

បើតាមសម្តេច ហ៊ុន សែន  វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ កម្ពុជានឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូដ-១៩ ដូសទី ៣ ឬ ដូសជំរុញនេះ។ 

សម្តេច ហ៊ុន សែន ក៏បានសូមស្នើចក្រភពអង់គ្លេសផ្តល់ជា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញ វ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៤៨,១៦ ភាគរយហើយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង