Yearendyearend1140x150
Img 0571

កម្ពុជាបន្តស្នើសុំឱ្យភាគីថៃផ្តល់ឯកសារផ្លូវការពីគម្រោងសាងសង់ប្រាសាទថ្មនៅបុរីរុំា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ បានបន្តស្នើសុំឱ្យភាគីថៃផ្ដល់ព័ត៌មានជាក់លាក់ និងេកសារផ្លូវការនានា ស្ដីពីគម្រោងសាងសង់ប្រសាទថ្មីនៅបុរីរុំា ដើម្បីកម្ពុជាសិក្សាពិនិត្យឱ្យបានច្បាស់លាស់។ការស្នើនេះធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៤ សីហានេះ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជក់ជា គម្រោងនៃការសាងសង់ប្រសាទថៃនេះ គឺបានធ្វើឱ្យប្រជាជនខ្មែរមានប្រតិកម្មជាខ្លាំង សម្ដែងការមិនពេញចិត្តដែលថៃបានចេញប្លង់សាងសង់ប្រសាទមានបែបបទ និងលំនាំស្រដៀងអង្គរវត្តរបស់ខ្មែរ។

លោកជំទាវការស្នើសុំឯកសារពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

យ៉ាងណាមិញ ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា មិនបានឆ្លើយតបភ្លាមៗនោះទេ ដោយគ្រាន់តែសន្យាថាទទួលយកសំណើ និង សន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង