Yearendyearend1140x150
Img 0571

តំណាងWHO៖កម្ពុជាមានភាគរយខ្ពស់ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួន នៅតំបន់ប៉ាស៊ីហ្វិកខាងលិច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកស្រី លី អាយឡែន អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានភាគរយខ្ពស់ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនជាពិសេសមនុស្សពេញវ័យនៅក្នុងតំបន់ប៉ាស៊ីហ្វិករបស់អង្គការសុខភាពពិភពលោក និងស្ថិតក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោកដែលផ្តល់ថ្នាំបង្ការដល់គ្រូបង្រៀនដំបូងគេ។ នេះបើតាមការលើកឡើងរបស់អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

លោកស្រី លី អាយឡែន អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លើកឡើងថា ប្រទេសកម្ពុជាមានភាគរយខ្ពស់ បំផុតនៃការ ចាក់វ៉ាក់ សាំងការពារ ជំងឺកូវីដ -១៩ ក្នុងចំណោមប្រជាជនពេញវ័យរបស់ខ្លួននៅក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក និងស្ថិតក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោកដែលផ្តល់ថ្នាំបង្ការដល់គ្រូដំបូង។ផ្អែកលើទិន្នន័យដែលអាចរកបានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅកម្ពុជាមានកម្រិតទាបបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក។

ចំពោះលោកស្រីផ្ទាល់ មានអារម្មណ៍ធូរស្រាលចិត្តបន្តិចត្រង់ថាបុគ្គលិកផ្នែកសុខាភិបាលប្រមាណ ៩៣% បានចាក់វ៉ាក់សាំងវ៉ាក់សាំងការពារជំងឺកូវីដ ១៩រួចរាល់ ព្រោះការចាក់ជូនក្រុមគ្រូពេទ្យ អ្នកថែទាំជំងឺ គឺជាការចាក់បានរួចរាល់មុនពេលមេរោគកូវីដបំប្លែងថ្មី ដែលតា កំពុងមានវត្តមានៅកម្ពុជា។

លោកស្រីមានប្រសាសន៍ថា៖«ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នៅតែបន្តនិងបង្កើនល្បឿនក្នុងការចាក់ជូនប្រជាជន ដែលនេះគឺជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់»។

យ៉ាងណាមិញ អង្គការសហប្រជាជាតិផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ development ផែនការជាតិដាក់ពង្រាយនិងចាក់ថ្នាំបង្ការ (NDVP) និងសេចក្តីណែនាំប្រតិបត្តិការសម្រាប់កូវីដ -១៩ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា។ ក្នុងន័យនេះអង្គការសហប្រជាជាតិបន្តលើកទឹកចិត្តនិងគាំទ្រដល់អាជ្ញាធរក្នុងការអនុវត្តវិធានការដូចជាការឃ្លាំមើលខ្លាំងការធ្វើតេស្តជាយុទ្ធសាស្ត្រការរកឃើញករណីដំបូងការនៅដាច់ដោយឡែក និងការថែទាំព្យាបាលក៏ដូចជាការពាក់ម៉ាស់អនាម័យដៃ និងការរក្សាគម្លាតពីគ្នា។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាតិប្រឆាំងមេរោគកូវីដ -១៩ នៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២១ ដោយមានគោលដៅចាក់វ៉ាក់សាំងមនុស្សពេញវ័យចំនួន ១០ លាននាក់នៅចុងឆ្នាំ ២០២១។ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅតែប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ -១៩ និងការចាក់វ៉ាក់សាំងការពារប្រជាជនជួយសង្គ្រោះជីវិតមនុស្សនិងធានាឱ្យមានការធូរស្បើយជាងមុនពីជំងឺរាតត្បាតនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង