Yearendyearend1140x150

ប៉ូលីសអាមេរិកម្នាក់បានស្លាប់នៅក្នុងវាយប្រហារមួយនៅជិតមន្ទីរបញ្ចកោណ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Anadolu Agency

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, យោងតាមការិយាល័យសន្តិសុខមន្ទីរបញ្ចកោណ ដែលជាកន្លែងក្រសួងការពារជាតិអាមេរិកស្ថិតនៅ មានការវាយប្រហាររបស់ប៉ូលីសបានកើតឡើងនៅតំបន់ក្បែរមន្ទីរនេះ បានធ្វើឲ្យប៉ូលីសម្នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។

ប្រធានការិយាល័យសន្តិសុខមន្ទីរបញ្ចកោណ បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅថ្ងៃនោះថា មន្រ្តីប៉ូលីសប៉ង់តាហ្គោនម្នាក់ត្រូវបានវាយប្រហារនៅចំណតឡានក្រុង ក្បែរអគារនោះនៅព្រឹកនោះ។ ភ្លាមៗនោះប៉ូលីសបានធ្វើការបាញ់តបតជាមួយជនសង្ស័យបណ្តាលឲ្យរងរបួសជាច្រើននាក់។

យោងតាមរបាយការណ៍នេះ FBI បានបើកការស៊ើបអង្កេតលើហេតុការណ៍នេះ ដោយមានការរងផលប៉ះពាល់ពីការវាយប្រហារទៅលើប៉ូលីស មន្ទីរបញ្ចកោណត្រូវបានបិទតែម្តងនៅថ្ងៃនោះ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប៉ូលីសដែលត្រូវបានវាយប្រហារបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានគេចាក់ចំក ហើយជនសង្ស័យត្រូវបានប៉ូលីសបាញ់សម្លាប់។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកAustin បានចេញសេចក្តីថ្លែងការណ៍អំពីហេតុការណ៍នេះនៅថ្ងៃដដែល ដោយសម្តែងការចូលរួមរំលែកទុក្ខដល់ប៉ូលីសមន្ទីរបញ្ចកោណ ដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៃហេតុការណ៍នេះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង