Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាករៀបចំ«បុណ្យចូលឆ្នាំខ្មែរ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសានេះ បានសម្រេចផ្អាករៀបចំពិធីរៀបចំបុណ្យចូលឆ្នាំខ្មែរដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ មេសាខាងមុននេះ។ ការថ្លែងរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពក្នុងការសម្រេចមិនឱ្យមានពិធីបុណ្យចូលឆ្នាំខ្មែរតាមវិធានការដែលគណៈកម្មការបានប្រជុំអំពីជម្រើសនៃការផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ហើយគ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ត្រូវបន្តការធ្វើការជាប្រក្រតី។ ការសម្រេចនេះគឺមានការស្នើរសុំមតិពីគណៈកម្មការ កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅនេះ។

សម្តេចបានបន្តថា រដ្ឋនឹងសងការឈប់សម្រាកនេះនៅពេលសមស្របណាមួយ ក្នុងរយៈពេល៥ថ្ងៃ ជំនួសឱ្យការធ្វើការក្នុងកំឡុងពេលចូលឆ្នាំនេះ។

លើសពីនេះសម្តេចបន្ថែមទៀតថា កំឡុងពេលនេះ នៅតាមរោងចក្រ ក្រុមហ៊ុន ឬស្ថាប័ន គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត ដូច្នេះទើបសម្តេចសម្រេចឱ្យនៅធ្វើការដដែល។

ម៉្យាងវិញទៀត សម្តេចបានអំពាវនាវដល់មន្ត្រីរាជការ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់ឱ្យយល់ពីភាពលំបាករបស់ប្រទេសជាតិ ហើយកាត់បន្ថយការទៅស្រុកកំណើត និងកន្លែងកំសាន្តនានា ដើម្បីជៀសវាងការនាំការចម្លងមេរោគពីកន្លែងមួយទៅកន្លែងមួយទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង