Yearendyearend1140x150

ពលរដ្ឋចិនអំពាវនាវឱ្យអ្នកទទួលខុសត្រូវចេញពីតំណែង ក្រោយក្រុងណានជីងផ្ទុះកូវីដចូលសហគមន៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋនៅក្នុងទីក្រុងណានជីងតេស្តរកកូវីដ-១៩។រូបភាព៖ស៊ីនហួ

ណានជីង៖ជំងឺកូវីដ-១៩បានផ្ទុះរីករាលដាលឡើងវិញនៅប្រទេសចិន ជាពិសេសនៅក្នុងក្រុងណានជីងខេត្តជាំងស៊ូដែលរកឃើញឆ្លងចូលសហគមជាថ្មីនៅក្រុងណានជីង និងបន្តរាលដាលដល់ខេត្តចំនួន ១១ និងទីក្រុងចំនួន ២៦នៅប្រទេសចិនសរុបមានអ្នកឆ្លងចំនួន៣០៣នាក់។ការឆ្លងថ្មីនេះ បាននាំឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន និងបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវចុះចេញពីតំណែង។

ប្រជាជនចិន បានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះភាពអសកម្មរបស់មន្រ្តីក្រុងណានជីងដែលធ្វើអោយមានការរីករាលដាលកូវីដ-១៩ចូលក្នុងសហគមន៍សាជាថ្មី។ប្រពន្ធ័ផ្សព្វផ្សាយចិនបានផ្សាយថា ប្រជាជនក្រុងណានជីង មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់រដ្ឋបាលក្រុង ក្នុងការទប់ស្កាត់ការរីករាលដាលពុំមានប្រសិទ្ធភាព បណ្តាលឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។

ប្រជាពលរដ្ឋក្នុងតំបន់ បានអំពាវនាវឱ្យមន្ត្រីក្រុងរដ្ឋបាលក្រុងណានជីង ចុះចេញពីតំណែងផងដែរ។ អ្នកវិភាគម្នាក់បាននិយាយថា យ៉ាងហោចណាស់ក៏មានមន្ត្រីថ្នាក់អភិបាលរងក្រុងម្នាក់ នឹងត្រូវទទួលខុសត្រូវក្នុងរឿងមួយនេះ។

ទូរទស្សន៏រដ្ឋចិន បានផ្សាយថា បន្ទាប់ពីមានការផ្ទុះឡើងសារជាថ្មី នៅទីក្រុងណានជីង មានការយកសំណាកបានជាង២៦លានសំណាកទៅធ្វើតេស្តហើយ ហើយក្នុងនោះរកឃើញវិជ្ចមានចំនួន ២០៤ នាក់។

គូរបញ្ចាក់ថា បច្ចុប្បន្ននេះ នៅតាមតំបន់ជាច្រើនទៅប្រទេសចិន មានការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរឹង ជាពិសេសរដ្ឋធានីប៉េកាំងក៏ហាមមិនអោយពលរដ្ឋចេញពីក្រុងបើមិនមានការចាំបាច់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង