Yearendyearend1140x150

ប្រទេសចំនួន៤៨បានស្នើមិនធ្វើនយោបាយជំនួសឲ្យការស្វែងរកប្រភពពិតនៃCOVID-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហ្វីលីពីន៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បាននិយាយកាលពីថ្ងៃច័ន្ទថា ដើមកំណើតនៃការរកឃើញ COVID-19 ត្រូវការចម្លើយវិទ្យាសាស្ត្រជំនួសឱ្យបញ្ហានយោបាយ។

តំណាងអចិន្រ្តៃយ៍នៃប្រទេសចំនួន ៤៨ បានស្នើទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (UNOG) និងអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីខែមុន ដោយប្រឆាំងនឹងនយោបាយនៃការតាមដានប្រភពដើម។

អ្នកការទូតបានគូសបញ្ជាក់ថាCOVID-19 គឺជាសត្រូវរួមរបស់មនុស្សជាតិ ហើយវាអាចត្រូវបរាជ័យដោយសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ។

លោក Roque បាននិយាយថា COVID-19 គឺជាសត្រូវរួមរបស់មនុស្សជាតិ ដោយមិនប្រកាន់ពូជសាសន៍ឬពណ៌សម្បុររបស់មនុស្សទេ។ វាជាការសំខាន់ដែលពិភពលោក ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ប្រសិនបើយើងធ្វើនយោបាយនេះ វានឹងក្លាយជាឧបសគ្គដល់កិច្ចប្រឹងប្រែងប្រយុទ្ធរបស់យើង។ ហើយជំហររបស់ប្រទេសទាំង ៤៨ ដែលស្នើមិនធ្វើនយោបាយលើបញ្ហានេះ ក៏ជាជំហររបស់យើងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង