Yearendyearend1140x150

រកឃើញអ្នកឆ្លងកូវីដចំនួន៨នាក់នៅទួលគោកជាអ្នកពាក់ព័ន្ទជាមួយអ្នកជំងឺប្រភេទថ្មី Delta

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាកពលរដ្ឋនៅភូមិ៥ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​។រូបភាព៖TYDA  

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅយប់ថ្ងៃទី១ សីហា បានចុះយកសំណាកប្រជាពលរដ្ឋនៅ ភូមិ៥ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​។ ជាលទ្ធផលក្រុមគ្រូពេទ្យបានតេស្តរកឃើញប្រជាពលរដ្ឋចំនួន៨នាក់ បានឆ្លងជំងឺកូវីដ-១៩។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីយប់ថ្ងៃទី ១ សីហា  ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះយកសំណាកប្រជាពលរដ្ឋនៅ ភូមិ៥ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

បើតាមលោកអភិបាលខណ្ឌទួលគោក ប្រជាពលរដ្ឋទាំងអស់នោះ ជាអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមានផ្ទុកជំងឺកូវីដបំប្លែងថ្មី Delta។ហើយជាលទ្ធផល ក្រុមគ្រូពេទ្យបានតេស្តរកឃើញប្រជាពលរដ្ឋចំនួន៨នាក់ និងបញ្ជូនទៅព្យាបាល។

បច្ចុប្បន្នរដ្ឋបាលខណ្ឌទួលគោក បានសម្រេចបិទខ្ទប់ភូមិ៥ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ដោយនៅក្នុងភូមិទាំងមូលមានប្រជាពលរដ្ឋ១៦៥គ្រួសារ។គ្រួសារទាំងអស់នោះ រដ្ឋបាលខណ្ឌទួលគោកបានរៀបចំជាស្បៀងអាហារ ដើម្បីប្រគល់ជូនដល់ពួកគាត់ក្នុងពេលភូមិកំពុងបិទខ្ទប់។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល​ នៅថ្ងៃទី ២ សីហានេះ បាន​ប្រកាស​ករណី​រក​ឃើញ​វិ​រុស​បំប្លែង​ខ្លួន​ថ្មី​ដែល​តា “Delta” លើ​ពលករ​មក​ពី​ថៃ និង​ពលរដ្ឋ​សរុប​ចំនួន ១០៩ ។ក្នុង​នោះ​វីរុស​បំប្លែង​ថ្មី ដែល​តា ៥ ករណី រក​ឃើញ​នៅ​ភ្នំពេញ លើ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត និង​អ្នកដំណើរ​បរទេស​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង