Cct850x100 1
1800px x h300px kh

មនុស្ស៦នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃនៅតួកគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

តួកគី៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៦ នាក់ បន្ទាប់ពីអាជ្ញាធរតួកគី បានបញ្ជាក់នៅថ្ងៃសៅរ៍នេះ ពីការស្លាប់របស់បុគ្គលិកព្រៃឈើពីរនាក់នៅខេត្ត Antalya ភាគខាងត្បូង។

អណ្តាតភ្លើងបានឆាបឆេះកម្មករ ៤ នាក់នៅក្នុងរថយន្តរបស់ពួកគេកាលពីរសៀលថ្ងៃសុក្រនៅក្នុងស្រុក Manavgat នៃខេត្ត Antalya ជាកន្លែងដែលភ្លើងបានរាលដាលចាប់តាំងពីថ្ងៃពុធ និងបានបំផ្លាញព្រៃឈើនិងដីស្រែជាច្រើន។

Hurriyet daily រាយការណ៍ថា កម្មករពីរនាក់មិនអាចចេញពីរថយន្តបានទេ ខណៈដែលកម្មករពីរនាក់ទៀតបានចេញមកក្រៅដោយមានរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សាកសពរបស់កម្មករព្រៃជាប់ ២ នាក់ត្រូវបានរកឃើញនៅក្នុងរថយន្តកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនៅប្រទេសទួកគីកើនឡើងដល់ ៦ នាក់ ហើយយ៉ាងហោចណាស់មនុស្ស៥ បានដួលសន្លប់ដោយសារភ្លើងឆេះព្រៃ នេះបើយោងតាមរបាយការណ៍របស់មន្រ្តីកណ្តាលAnadolu ។

ភ្លើងឆេះព្រៃ ដែលបានផ្ទុះឡើងនៅទីក្រុងរមណីយដ្ឋាន Marmaris និងBodrum ភាគនិរតីនៃប្រទេសតួកគី បានប៉ះពាល់ដល់ឆ្នេរមេឌីទែរ៉ាណេទាំងមូលនៃប្រទេសចាប់ពីខេត្ត Hatay ភាគអាគ្នេយ៍ជិតព្រំដែនប្រទេសស៊ីរីរហូតដល់ខេត្តជាប់សមុទ្រAegean ។

សីតុណ្ហភាពខ្ពស់នៅមេឌីទែរ៉ាណេភាគខាងកើតដែលឡើងជិតដល់ ៤០ អង្សាសេ នៅភាគខាងត្បូងប្រទេសទួកគី ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅថ្ងៃខាងមុខនេះ ។

ក្រុមប្រឆាំងបានស្តីបន្ទោសរដ្ឋាភិបាលចំពោះការខ្វះវិធានការបង្ការនិងការខ្វះខាតយន្តហោះពន្លត់អគ្គីភ័យ ដែលត្រូវបានផ្គត់ផ្គង់ដោយរុស្ស៊ីនិងអ៊ុយក្រែនមួយផ្នែក ដែលជួយដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើង៕

Khcct banner

អត្ថបទទាក់ទង