Cct850x100 1
1800px x h300px kh

រកឃើញកូវីដបំប្លែងថ្មីDelta ៤នាក់ឆ្លងចូលសហគមន៍ខេត្តឧត្តរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៤ករណីឆ្លងចូលសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសរបស់ក្រសួង ខេត្តឧត្តរមានជ័យរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីមានចំនួនសរុប១៣ ប្រុស៦នាក់ ស្រី៧នាក់ ពលករមកពីថៃចំនួន៩នាក់ (ក្នុងនោះឆ្លងសហគមន៍ចំនួន៤នាក់)។

ដោយឡែកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យមានចំនួនអ្នកឆ្លងកូវីដបំប្លែងថ្មីDelta សរុប២១ ប្រុស១៤នាក់ ស្រី៧នាក់ ពលករមកពីថៃចំនួន១២នាក់ (អាចមានការប៉ះពាល់ដល់ប្រជាជនដែលលក់ដូរនៅក្នុងសហគមន៍) និងក្នុងនោះ មានឆ្លងបុគ្គលិកសុខាភិបាលចំនួន៩នាក់។

ការប្រកាសរកឃើញនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកថា វីរុស ដែលតា២ ( Delta ) បាន និងកំពុងរាតត្បាត ចូលក្នុងសហគមន៍កម្ពុជាហើយ។ដោយគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ១១៤នាក់។ ដូច្នេះ បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ២២៣នាក់៕


Khcct banner

អត្ថបទទាក់ទង