Yearendyearend1140x150

【វីដេអូ】យាន Zhurong របស់ចិនចាប់ផ្តើមធ្វើដំណើរឆ្លងកាត់តំបន់ស្មុគស្មាញនៅលើភពក្រហម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ យានអវកាស Zhurong របស់ចិនបានចាប់ផ្តើមឆ្លងកាត់តំបន់ដីស្មុគស្មាញមួយនៅលើភពក្រហមដែលពោរពេញទៅដោយថ្ម រណ្តៅ ដីឥដ្ឋ និងដីខ្សាច់ជាច្រើន។ នេះបើយោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA) នៅថ្ងៃសុក្រនេះ។

យាន Zhurong បានបញ្ចប់ការសង្កេតអំពីវាលខ្សាច់ទីពីរ ហើយបន្តដំណើរឆ្ពោះទៅខាងត្បូង។ មជ្ឈមណ្ឌលនេះបាននិយាយថា វាបានមកដល់តំបន់ដីស្មុគស្មាញកាលពីដើមសប្តាហ៍នេះ។

ក្នុងនាមជាយានទីមួយរបស់ចិនដែលបានចុះចតនៅលើភពមួយផ្សេងទៀត Zhurong គឺជាផ្នែកមួយនៃបេសកកម្ម Tianwen-1 ទៅកាន់ភពព្រះអង្គារដែលដឹកនាំដោយ CNSA ។

នៅជំហានបន្ទាប់បុគ្គលិកត្រួតពិនិត្យជើងហោះហើរលើដីនឹងធ្វើការកំណត់ទីតាំងជាក់ស្តែងនិងរៀបចំផែនការផ្លូវសម្រាប់យាន ដែលមានមូលដ្ឋានលើរូបភាពនាវាចរណ៍ ដែលពួកគេទទួលបានរាល់ថ្ងៃ ដើម្បីធានាសុវត្ថិភាពរបស់យាននៅតំបន់នោះ។ នៅពេលដែលយានវិលបានទៅដល់គោលដៅដែលត្រូវនឹងចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រនោះ យាននេះនឹងដំណើរការឧបករណ៍រាវរកសមាសធាតុផ្ទៃខាងលើ និងកាមេរ៉ាពហុមុខងារដើម្បីចាប់យករូបភា ហើយឧបករណ៍រ៉ាដា ឧបករណ៍វាស់ស្ទង់ឧតុនិយម នឹងត្រូវបានបើកសម្រាប់ស៊ើបអង្កេតផងដែរ។

រហូតមកដល់ពេលនេះយាន Zhurong បានធ្វើការលើផ្ទៃភពក្រហមអស់រយៈពេល ៧៥ ថ្ងៃ ហើយបានធ្វើដំណើរបានចម្ងាយ ៧០៨ ម៉ែត្រ។ CNSA បាននិយាយថាយានអវកាសនេះបានស្ថិតនៅក្នុងគន្លងគោចរអស់រយៈពេល ៣៧២ ថ្ងៃ ហើយកំពុងដំណើរការក្នុងស្ថានភាពធម្មតា។

យានអវកាស Tianwen-1 របស់ប្រទេសចិន ដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ ។ យាននេះចុះចតដោយជោគជ័យផ្នែកខាងត្បូងនៃ Utopia Planitia ដែលជាវាលទំនាបដ៏ធំមួយនៅអឌ្ឍគោលខាងជើងនៃភពព្រះអង្គារនៅថ្ងៃទី ១៥ ខែឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង