Yearendyearend1140x150

បាងកកបើកមជ្ឈមណ្ឌលដាក់អ្នកជំងឺកុមារដាច់ដោយឡែកដើម្បីឲ្យឪពុកម្ដាយស្ងប់ចិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Daily News-Record

ថៃ៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, បាងកកបើកមជ្ឈមណ្ឌលដាក់អ្នកជំងឺកុមារដាច់ដោយឡែក ដើម្បីគ្រួសារអ្នកជំងឺស្ងប់ចិត្ត។ខណៈរលកទី ៣ នៃCOVID-19 ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃចាប់តាំងពីខែមេសាឆ្នាំនេះ មានស្ថានភាពកាន់តែអាក្រក់ទៅ។

យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយដោយប្រទេសថៃ ចាប់ពីខែមេសាដល់ដើមខែកក្កដាឆ្នាំនេះ កុមារនិងក្មេងជំទង់អាយុក្រោម ១៥ ឆ្នាំសរុបចំនួន ២.៧៣៨ នាក់ ត្រូវបែកគ្នាពីឪពុកម្តាយ ដោយសារពួកគេវិជ្ជមានCOVID-19។ លើសពីនេះ ឪពុកម្តាយមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលបន្ទាប់ពីការធ្វើតេស្តិ៍ ហើយមានតែកុមារដែលមានជំងឺស្រាលប៉ុណ្ណោះ ដែលត្រូវបានទុកឲ្យសម្រាកព្យាបាលនៅផ្ទះ។

ដើម្បីកាត់បន្ថយកង្វល់របស់ឪពុកម្តាយ ក្នុងការធានាសុវត្ថិភាពកុមារ រដ្ឋាភិបាលទីក្រុងបាងកកថ្មីៗនេះបានផ្លាស់ប្តូរមណ្ឌលសុខភាពGiyakaiនៅក្នុងស្រុកDusitទីក្រុងបាងកក ទៅជាមណ្ឌលដាច់ដោយឡែកសម្រាប់កុមារអាយុពី ៣ ទៅ ១៥ ឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានលោក Chu Tisha ប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍ និងជាអគ្គលេខាធិការនៃមជ្ឈណ្ឌលសុខភាពGiyakai បាននិយាយថា មណ្ឌលដាច់ដោយឡែកនេះ ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី ១៦ ខែកក្កដា ដោយមានគ្រែចំនួន ២៦ សម្រាប់ក្មេងប្រុសនិងក្មេងស្រី ឥឡូវនេះមានកុមារចំនួន ១៣ នាក់នៅក្នុងមណ្ឌលនេះ។ ដោយក្មេងជាងគេមានអាយុ ៨ ឆ្នាំនិងចាស់ជាងគេមានអាយុ ១៤ ឆ្នាំ ដែលពួកគេទាំងអស់ត្រូវបានគេធ្វើតេស្តិ៍វិជ្ជមាន COVID-19 កម្រឹតស្រាលឬមិនមានរោគសញ្ញា។

គួរបញ្ជាក់ផងដែរថា មណ្ឌលនេះខុសគ្នាពីមជ្ឈមណ្ឌលដទៃទៀត ដោយតម្រូវការរបស់កុមារត្រូវបានគេយកមកពិចារណាយ៉ាងពេញលេញនៅទីនេះ ដោយមានដាក់ប្រដាប់ប្រដាក្មេងលេង សៀវភៅនិងទូរទស្សន៍ ត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ពួកគេ ដើម្បីបន្ថយភាពភ័យនិងការថប់បារម្ភរបស់កុមារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង