Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ក្រសួងប្រកាសឲ្យខេត្តទាំង២២នេះដាក់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅតាមផ្ទះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៣០កក្កដានេះ បានប្រកាសស្ដីពីការ ដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង។

បើតាមសេចក្តីប្រកាសរបស់ក្រសួង អភិបាល នៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្ត នីមួយៗ៕


Khcct banner

អត្ថបទទាក់ទង