Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជា បិទការនាំចេញត្រី និង ហាមមិនឱ្យលក់តម្លើងថ្លៃនៅក្នុងស្រុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំត្រីចេញទៅក្រៅប្រទេស និងហាមមិនឲ្យមានការតម្លើងថ្លៃនៅក្នុងស្រុកឡើយ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ កាលពីថ្ងៃ ០៤ មេសា ឆ្នាំ ២០២០។

សម្តេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យផ្អាកការនាំត្រីចេញពីប្រទេស និង សំណូមពរឱ្យអាជ្ញាធរ ដែលគ្រប់គ្រងនៅតាមទីផ្សារ មិនឱ្យមានការតម្លើងថ្លៃត្រី និង ហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ។សម្រាប់សម្តេច ការសម្រេចនេះ គឺដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។

ជាមួយគ្នានេះសម្តេចហ៊ុន សែន ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។សម្តេចបានត្រៀមរៀបចំអោយរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាត ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋនាពេលដែលកំពុងមានការរីករាលដាលនៃកូវីដ១៩នេះ។

សូមបញ្ជាក់ដែរថា មកទល់ពេលនេះ កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន៥៣ នាក់ហើយ ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត មានចំនួន ៦១ នាក់ ក្នុងនោះមានស្រ្តី២០ នាក់ និងបុរស៤១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង