Yearendyearend1140x150

បុគ្គលគ្រប់រូបអាចប្តឹងអ្នកកាសែតទៅតុលាការ បើផ្សាយបំពានប៉ះពាល់ជីវិតឯកជន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូបភាព៖ ក្រសួងព័ត៌មាន)

ភ្នំពេញ៖ បុគ្គលណាយល់ឃើញថាបុគ្គល ឬអង្គភាពសារព័ត៌មាន បានផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនមានការអាម៉ាស់ គឺមានសិទ្ធប្តឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង ពីព្រោះនេះមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី ក្រមសីលធម៌នៅពេលផ្សាយព័ត៌មានផ្ទាល់តាម ហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា កាលណា បុគ្គលណាយល់ឃើញថាបុគ្គល ឬអង្គភាពសារព័ត៌មាននោះ បានផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនមានការអាម៉ាស់ គឺអាចប្តឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង ពីព្រោះមិនមែនជាសេរីភាពសារព័ត៌មានទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សព្វថ្ងៃអ្នកកាសែតមួយចំនួនមិនបានរៀនសូត្រវិជ្ជាជីវៈត្រឹមត្រូវទេ សំខាន់ឲ្យតែបានទាញចំណាប់អារម្មណ៍។ ក្រសួងព័ត៌មានមិនមែនជាតុលាការ និងមិនមែនជាមន្ត្រីយុត្តិធម៌ទេ។ កាលណាប៉ះលើបញ្ហាឯកជន បុគ្គលណា អង្គភាពណាយល់ឃើញថាអត្ថបទនោះ ធ្វើឲ្យខាតបង់ប្រយោជន៍របស់ខ្លួន ធ្វើឲ្យខូចឈ្មោះអង្គភាពរបស់ខ្លួន ឬកិត្តិយសខ្លួន គ្រួសារខ្លួន គឺមានសិទ្ធប្តឹងទៅតុលាការ ពោលខ្លួនឯងត្រូវតែទទួលខុសត្រូវលើបញ្ហានេះ។ សេរីភាពអ្នកសារព័ត៌មាននៅកំណត់ត្រឹមណា នៃការចាប់ផ្តើមសេរីភាពរបស់ខ្លួន ក្រសួងព័ត៌មានគឺមានតែការណែនាំ និងពន្យល់ពីបញ្ហាដោយសារអ្នកកាសែតមួយចំនួនមិនបានរៀនសូត្រច្បាស់លាស់ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង