Cct850x100 1
1800px x h300px kh

«សាច់ក្របី»៣កុងតឺន័រពីឥណ្ឌាផ្ទុកកូវីដ ត្រូវបានដុតកម្ទេចចោលហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វុី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

កំពង់ស្ពឺ៖ សាច់ក្របីបង្កកចំនួន៣ កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌាហើយមានផ្ទុកវីរុស SARS-Cov-2 ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២៨ កក្កដានេះ បានដុតកម្ទេចចោលរួចរាល់ហើយ។នេះបើយោងតាមឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ឯកឧត្តម វី សំណាង បានថ្លែងថា រដ្ឋបាលខេត្តនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកសាច់ក្របីក្លាស្សេ ចំនួន ៣ កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌា​មានផ្ទុកមេរោគកូវីដ១៩យកមកដុតបំផ្លាញចោល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ការដុតកម្ទេចចោលនេះ ធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតតាមវិធានការរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញសាច់ក្របីបង្កកចំនួន៣ កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌាហើយមានផ្ទុកវីរុសSARS-Cov-2។សាច់ក្របីបង្កកទាំង៣កុងតឺន័រដែលមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបាននាំចូលដោយក្រុមហ៊ុនASHARY INVESTMENT & CONSTRUCTION និងក្រុមហ៊ុន BOVINI FOOD។

សូមជម្រាបថា ការរកឃើញសាច់ក្របីបង្កកមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបន្ទាប់ពីកម្ពុជា សម្រចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១៕ 

Khcct banner

អត្ថបទទាក់ទង