Yearendyearend1140x150

ឃាត់ខ្លួនមនុស្ស៩នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីកាប់បំផ្លាញ«ធនធានធម្មជាតិ»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/


ជនសង្ស័យទាំង០៩នាក់ដែលត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួន។

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីកាប់រំលំនិងបំផ្លាញធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ី នៃតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង០៩នាក់ខាងលើត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាននៅចំណុចអូរខ្លៀវ ស្ថិតក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ខណៈជនសង្ស័យទាំង៩នាក់កំពុងធ្វើសកម្មភាពកាប់រំលំដើមឈើនូវប្រភេទឈើលេខ១ និងឈើលេខ២ ដោយប្រើប្រាស់រណារយន្តអារច្រៀកឈើអស់ជាច្រើនដើម និងកំណាត់។

ជាមួយគ្នានេះមន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងរួមមាន រណារយន្តចំនួន៤គ្រឿង, ម៉ូតូចំនួន១គ្រឿង ឧបករណ៍ឆក់ចំនួន១គ្រឿង និងឈើមូលប្រភេទលេខ១ និងលេខ២ សរុបប្រមាណ៤ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងទាំងអស់នោះត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន ចំណែកជនសង្ស័យទាំង០៩នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង