Yearendyearend1140x150
Img 0571

ទូតចិននៅកម្ពុជាប្រារព្ធពិធីអបអរសាទរខួប៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការប្រារព្ធពិធីអបអរខួបលើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។
រូបភាព៖ ទូតចិន 

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជាបានតាំងនាមឱ្យអនុព័ន្ធយោធាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនយ៉ាងអធឹកអធមតាមរយៈVideo Conference។

លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថាគណបក្សកងទ័ពរំដោះប្រជាជនចិនត្រូវបានបង្កើតឡើង ការបណ្តុះបណ្តាលបក្សអភិវឌ្ឍរឹងមាំ ការដឹកនាំបក្សលើយោធាដោយភាពម៉ឺងម៉ាត់ គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតនិងជាដួងព្រលឹងដ៏អង់អាចនៃកងទ័ពរំដោះប្រជាជនចិន។

កងទ័ពយោធាចិននឹងបន្តផ្តល់ការជ្រោមជ្រែងជាយុទ្ធសាស្រ្តសម្រាប់ការស្តារឡើងវិញនៃប្រជាជាតិចិនដ៏មហិមា។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមក កងទ័ពយោធាចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសជិតខាងក៏ដូចជាកងទ័ពយោធានៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីទំនួលខុសត្រូវនៃប្រទេសធំនៅក្នុងយុគសម័យថ្មីនេះ។

លោកបន្ថែមថា ជម្នះរាល់ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិននិងកម្ពុជាបានបោះជំហានដល់កម្រិតថ្មីមួយទៀតក្នុងស្ថានភាពដែលទទួលរងការញាញីពីជំងឺវីរុស។

ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលរបស់កងទ័ពរំដោះប្រជាជនចិនក្នុងការកសាងនិងអភិវឌ្ឍអស់រយៈពេល៩៤ឆ្នាំកន្លងមកនេះ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ស្ថានទូតចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង