Yearendyearend1140x150

គ្រឿងញៀនជាង១០០គីឡូក្រាមត្រូវបានដុតបំផ្លាញនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពមន្ត្រីជំនាញដុតបំផ្លាញគ្រឿងញៀននៅមុខសាលាខេត្តត្បូងឃ្មុំ 

(របភាព៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)

ត្បូងឃ្មុំ៖ គ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញនៅមុខសាលាខេត្តត្បូងឃ្មុំ។ គ្រឿងញៀនទាំងនេះ បានមកពីការបង្រ្កាបពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៨ ដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។

បើតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសាធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀនដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦មិថុនា មកប្រារព្ធនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយសារបញ្ហាជំងឺកូវីដ១៩ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង