Cct850x100 1
1800px x h300px kh

ប្រទេសចិនពន្លឿនកម្មវិធី5Gដើម្បីបង្កើនការគាំទ្រគោលនយោបាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ លោក Xiao Yaqing រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនការប្រើប្រាស់បច្ចេកវិទ្យា 5G និងពង្រឹងការគាំទ្រគោលនយោបាយសម្រាប់ឧស្សាហកម្មនេះ។

ការកត់សម្គាល់របស់លោក Xiao ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន (MIIT) និងនាយកដ្ឋានរដ្ឋាភិបាលចំនួន ៩ ផ្សេងទៀត បានរួមគ្នាបង្ហាញផែនការសកម្មភាពរយៈពេល ៣ ឆ្នាំស្តីពីការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា។

យោងតាមផែនការនៅឆ្នាំ ២០២៣ បណ្តាញ 5G របស់ប្រទេស គួរតែត្រូវបានប្រើប្រាស់ដោយប្រជាជនជាង ៥៦០ លាននាក់ឬជាង ៤០ ភាគរយនៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តផ្ទាល់ខ្លួននៅក្នុងប្រទេស។ អត្រានៃការជ្រៀតចូលនៃ 5G ក្នុងចំណោមក្រុមហ៊ុនឧស្សាហកម្មធំៗ គួរតែឈានដល់ ៣៥ ភាគរយហើយចំនួនគម្រោងបង្ហាញការអនុវត្ត 5G នៅក្នុងឧស្សាហកម្មសំខាន់ៗនីមួយៗ គួរតែឈានដល់ ១០០។

លោក Xiao បាននិយាយនៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅទីក្រុងដុងហ្គួននៃខេត្តក្វាងទុងថា «យើងគួរតែពន្លឿនការចម្លងនិងផ្សព្វផ្សាយកម្មវិធី 5G និងការខិតខំប្រឹងប្រែងយ៉ាងឆាប់រហ័ស ដើម្បីធ្វើឲ្យបច្ចេកវិទ្យា 5G ត្រូវបានអនុវត្តជាលើកដំបូងនៅក្នុងឧស្សាហកម្មចំនួន 15 ។

លោក Xiao ក៏បានសន្យាគាំទ្រគោលនយោបាយបន្ថែមទៀតសម្រាប់ 5G និងវិស័យពាក់ព័ន្ធ៕

Khcct banner

អត្ថបទទាក់ទង