Yearendyearend1140x150
Img 0571

ជនជាតិចិនមួយក្រុមនាំយកថវិកាជូនលោកតាសាំង ម៉ោញដែលភរិយាស្លាប់ដោយជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកតា សាំង ម៉ោញ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បាត់ដំបង៖ ជនជាតិចិនមួយក្រុមកាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២១ បាននាំយកថវិកាមួយចំនួន ជូនលោកតា សាំង ម៉ោញ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណៈភរិយារបស់លោកតាបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ កក្កដា ២០២១។

ក្រោយទទួលបានព័ត៌មានស៊ីស៊ីថាមស៍ភាសាចិនដែលបានផ្សាយពាក់ព័ន្ធនឹងលោកតា សាំង ម៉ោញ នៅខេត្តបាត់ដំបង ដែលមានភរិយាឈ្មោះលោកយាយ ជឹម ជន អាយុ៨២ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩។ ជនជាតិចិនមួយក្រុមដែលប្រកបរបរនៅទីក្រុងភ្នំពេញទទួលបានព័ត៌មាន ហើយមានទឹកចិត្តអាណិតអាសូរដល់លោកតា។

នៅថ្ងៃទី២៥ កក្កដា ជនជាតិចិនមួយក្រុមក៏បានធ្វើដំណើរពីក្រុងភ្នំពេញទៅសួរសុខទុក្ខលោកតាដល់ខេត្តបាត់ដំបង ហើយបានពាំនាំនូវថវិកាមួយចំនួន ដូចជាសាច់ប្រាក់ជាង១ពាន់ដុល្លារ ថ្នាំមួយចំនួនធំ និងគ្រឿងបរិភោគផ្សេងទៀតជូនដល់លោកតា និងបានជូនពរឲ្យលោកតាឆាប់ជាសះស្បើយពីជំងឺ ហើយឆាប់បានត្រលប់ទៅផ្ទះវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង