Yearendyearend1140x150

អ្នកស្ម័គ្រចិត្តតេស្តវ៉ាក់សាំងកូវីដ៤នាក់នៅចិន ទទួលបានសុខភាពល្អ ក្រោបញ្ចប់ការតេស្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩។

ចិន៖ ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដំបូងចំនួន៤នាក់កាលពីថ្ងៃទី៣១ខែមិនា បានបញ្ចប់នូវរយៈពេលតាមដានវេជ្ជសាស្ត្រ ហើយមានអង់ទីករប្រឆាំងមេរោគក្នុងខ្លួនដោយមានសុខភាពល្អនិងបានចេញពីមន្ទីរពេទ្យ។

ក្រុមស្រាវជ្រាវដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឈិន វួយ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន បានចាប់ផ្តើមធ្វើការស្រាវជ្រាវវ៉ាក់សាំងការពារមេរោគកូវីដ១៩។

អ្នកស្ម័គ្រចិត្ត ៤ នាក់ដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកតាមដានវេជ្ជសាស្ត្រហើយបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី ៣១ ខែមីនាកន្លងទៅនេះ។ចំពោះអ្នកដែលទទួលការចាក់វាក់សាំងមុនគេបង្អស់ចំនួន១០នាក់ក៏បានមកដល់រយៈពេល២៨ថ្ងៃផងដែរ ដែលពួកគេទាំងអស់សុទ្ធតែមានអង់ទីករប្រឆាំងមេរោគកូវីដ១៩ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានអោយដឹងថា ក្រុមស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិតឈិន វួយ បន្ទាប់ពីបានមកដល់ទីក្រុងអ៊ូហាននៅថ្ងៃទី២៦មករាមក បានផ្តោតការយកចិត្តទុកដាក់ប្រមូលកំលាំងធ្វើការស្រាវជ្រាវផលិតវាក់សាំងការពារមេរោគកូវីដ១៩ជាបន្ទាន់។

កាលពីថ្ងៃទី១៦ ខែមីនា វ៉ាក់សាំងការពារកូវីដ១៩ដំបូងបង្អស់ត្រូវបានបង្កើតឡើង ដោយបានឆ្លងកាត់ការពិនិត្យនិងត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការក្នុងការធ្វើពិសោធន៍នៅថ្ងៃនោះផងដែរ។អ្នកស្ម័គ្រចិត្ត៤នាក់ខាងលើ បន្ទាប់ពីថ្ងៃទទួលវាក់សាំងរួចចំនួន២៨ថ្ងៃ ៣ខែ និង៦ខែ ត្រូវត្រឡប់ទៅកន្លែងពិសោធន៍ធ្វើការពិនិត្យឈាមឡើងវិញ។ អ្នកស្ម័គ្រចិត្តខ្លះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ពួកគេត្រូវបានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី ១៩ ខែមីនា។

គាត់បាននិយាយថា៖“ នៅពេលខ្ញុំទទួលការចាក់វាក់សាំងរួច៣ថ្ងៃដំបូង សីតុណ្ហភាពក្នុងខ្លួនខ្ញុំគឺប្រហែល ៣៧,៦ ℃ មានអារម្មណ៍ថាក្តៅខ្លួនបន្តិចបន្តួច។ក្រុមគ្រូពេទ្យនិយាយថា នេះគឺជាបញ្ហាធម្មតាទេ គឺប្រព័ន្ធការពារក្នុងរាងកាយកំពុងប្រយុទ្ធជាមួយវាក់សាំង ។ ដល់យប់ថ្ងៃទី៤ រោគសញ្ញានៃគ្រុនក្តៅគឺបានបាត់ទៅវិញហើយ។”

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង