Yearendyearend1140x150

កម្ពុជាប្រកាសរកឃើញកូវីដបំប្លែងថ្មី Deltaចំនួន៣៩ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណី នៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (INlta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិល ត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់(ស្រី៣នាក់) និងប្រជាពលរដ្ឋក្នុងសហគមដែលមិនប៉ះពាល់ផ្ទាល់ ចំនួន៨នាក់ស្រី៤នាក់) ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង