Yearendyearend1140x150

ការឆ្លងCOVID-19នៅប្រទេសម៉ាឡេស៊ីមានចំនួនលើសពី១លាននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានការឆ្លងCOVID-19 ថ្មីច្រើនជាង ១៧.០០០ នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនឡើងខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ ធ្វើឱ្យចំនួនជាតិកើនឡើងដល់ជាង ១ លាននាក់។

ជាពិសេសចំនួនករណីរបស់ប្រទេសនេះ បានកើនឡើងដល់ ១.០១៣.៤៣៨ ករណីបន្ទាប់ពីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃចំនួន ១៧.០៤៥ នាក់ ដែលត្រូវបានបញ្ជាក់ថ្មី។ ខណៈចំនួនអ្នកស្លាប់ ៩២ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៧.៩៩៤ នាក់។

ចាប់តាំងពីខែកក្កដាឆ្នាំ ២០២១ ស្ថានការណ៍COVID-19 នៅប្រទេសម៉ាឡេស៊ី បានចុះខ្សោយយ៉ាងខ្លាំង។ ករណីថ្មីដែលត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីមានលើសពី ១០,០០០ សម្រាប់រយៈពេល ១៣ ថ្ងៃជាប់ៗគ្នា ហើយករណីដែលបានបញ្ជាក់ជារៀងរាល់ថ្ងៃនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យបានឈានដល់កម្រិតខ្ពស់ថ្មី។

អ្នកជម្ងឺប្រមាណ ៩.៦៨៣ នាក់ទៀតត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ក្នុងចំណោមករណីសកម្មចំនួន ១៦០.៩០៣ ដែលនៅសេសសល់ ៩៧០ កំពុងត្រូវបានធ្វើចត្តាឡីស័ក នៅតាមកន្លែងថែទាំ បន្ទាន់ហើយ ៥០១ នៃករណីទាំងនោះត្រូវការអុកស៊ីសែនជំនួយ។

អគ្គនាយករងក្រសួងសុខាភិបាល Noor Hisham Abdullah បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុននេះថា ការកើនឡើងនៃការឆ្លង COVID-19បំលែងថ្មី Delta នេះ ដោយសារងាយឆ្លងនិងអាចចម្លងបានលឿនបើប្រៀបធៀបទៅនឹងវីរុសមុនៗ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ប្រទេសម៉ាឡេស៊ីបានដាក់ចេញនូវការចាក់សោរជាតិដោយផ្អាកសកម្មភាពសេដ្ឋកិច្ចនិងសង្គមលើកលែងតែសេវាកម្មចាំបាច់។ រដ្ឋាភិបាលក៏បានដាក់វិធានការណ៍រឹតបន្តឹងថែមទៀត នៅក្នុងតំបន់ដែលរងការវាយប្រហារដោយការរីករាលដាលខ្លាំង ហើយនៅក្នុងតំបន់ទាំងនេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យទិញរបស់ចាំបាច់ប្រចាំថ្ងៃក្នុងដែនកំណត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង