Yearendyearend1140x150

បទសម្ភាសន៍ពិសេសរវាងស៊ីស៊ីថាមស៍ ជាមួយជំនាញពេទ្យចិនស្តីពី ការងារបច្ចេកទេសប្រឆាំង កូវីដ -១៩នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកសារព័ត៌មានស៊ីស៊ីថាមស៍​ជួបសម្ភាសន៍ផ្តាច់មុខជាមួយ ប្រធានក្រុមជំនាញពេទ្យចិនស្តីពី ការងារបច្ចេកទេសប្រឆាំង កូវីដ -១៩នៅកម្ពុជា។

ភ្នំពេញ៖ក្រុមសារព័ត៌មានស៊ីស៊ីថាមស៍ កាលពីថ្ងៃទី២៩ មីនាកន្លងទៅ បានជួបសម្ភាសន៍ផ្តាច់មុខជាមួយ ប្រធានក្រុមជំនាញពេទ្យចិនស្តីពី ការងារបច្ចេកទេសប្រឆាំង កូវីដ -១៩នៅកម្ពុជា។ក្នុងបទសម្ភាសន៍នោះ ប្រធានក្រុមជំនាញពេទ្យចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ពេទ្យជំនាញចិនរីករាយក្នុងការសហការជារាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសុខាភិបាល និងពួកគេបានប្តេជ្ញាថា ជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាក្នុងការយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងៃកូវិដ១៩ ហើយនឹងធ្វើអោយស្ថានភាពរបស់ប្រទេសកម្ពុជាត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ នឹងមានការរីកចំរើនឥតឈប់ឈរ។ ជាបន្តសូមអានបទសម្ភាសន៍ដូចតទៅ៖

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ពួកយើងដឹងថាក្រុមគ្រូពេទ្យជំនាញចិនបានមកដល់ប្រទេសកម្ពុជាមានចំនួន៦ថ្ងៃហើយ សូមលោកគ្រូពេទ្យរៀបរាប់កិច្ចការសំខាន់ៗក្នុងរយៈពេល៦ថ្ងៃនេះ។

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនមកជួយប្រទេសកម្ពុជា ហើយបន្ទាប់ពីពួកយើងបានមកដល់នៅថ្ងៃទី២៣ខែមីនារួចមក បានជួបប្រជុំជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការរីករាលដាល និង វិធានការការពារទប់ស្កាត់ជំងឺនេះរបស់ប្រទេសកម្ពុជា។

ហើយបន្ទាប់មកយើងបានធ្វើការយ៉ាងមម៉ាញឹក យើងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យរុស្សី និងមន្ទីរពេទ្យបង្អែកផ្សេងៗ ដែលទទួលព្យាបាលអ្នកជំងឺកូវិដ១៩ដទៃទៀត និងបានទៅកាន់សហគមឥស្លាមដែលពេលនោះមានអ្នកកាន់សាសនាឥស្លាមមានឆ្លងជំងឺកូវិដ១៩នេះ ។

ហើយក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនក៏បានទៅកាន់ខេត្តព្រះសីហនុ និងទៅកាន់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយនឹងបានទៅកាន់មន្ទីរពេទ្យនិងកន្លែងដែលកំពុងព្យាបាលអ្នកទេសចរជនជាតិបារាំងដែលឆ្លងជំងឺនេះជាង៣០នាក់។

ឆ្លងកាត់តាមការទៅដល់ទីតាំងផ្ទាល់ និងការទំនាក់ទនងផ្ទាល់ជាមួយក្រុមការងាររបស់ប្រទេសកម្ពុជា ពួកយើងបានដឹងអំពីស្ថានភាពជាក់ស្តែងនៃការរីករាលដាល និងវិធានការការពារទប់ស្គាត់ជំងឺនេះរបស់ប្រទេសកម្ពុជាយ៉ាងច្បាស់។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ សូមលោកវេជ្ជបណ្ឌិតរៀបរាប់បន្ថែមពីស្ថានភាពនៅខេត្តព្រះសីហនុដែលក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនទៅដល់។

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ យើងមិនអាចនិយាយបានទេថាខេត្តព្រះសីហនុ គឺជាខេត្តដែលមានអត្រាឆ្លងជំងឺកូវិដ១៩ច្រើនជាងគេនោះទេ យើងគ្រាន់តែអាចនិយាយថា ខេត្តនេះបានពិនិត្យឃើញចំនួនអ្នកឆ្លងច្រើនជាងគេប៉ុណ្ណោះ។ ពីព្រោះក្នុងចំណោមអ្នកដែលត្រូវបានបញ្ជាក់ថា ឆ្លងជំងឺកូវិដ១៩មានចំនួន១០០ជាងករណី ហើយភាគច្រើនក្នុងចំណោមនោះ គឺជាករណីនាំចូល ដូចជាក្រុមទេសចរដែលមកពីក្រៅប្រទេស ក្រុមទេសចរជនជាតិបារាំងជាដើម និងអ្នកដែលទៅចូលរួមកម្មវីធីសាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ីហើយបានឆ្លងជំងឺរួចទើបត្រឡប់មកប្រទេសកម្ពុជាវិញ។

ដូចេ្នះយើងអាចសន្និដ្ធានបានថា ភាគច្រើនសុទ្ធតែជាករណីនាំចូល ដោយមិនមានប្រជាជនក្នុងស្រុកបានឆ្លងជាទ្រង់ទ្រាយធំឡើយ។ហើយប្រជាជនកម្ពុជាដែលបានឆ្លងនោះ គឺជាអ្នកដែលមានទំនាក់ទំនងជិតស្និទនឹងអ្នកដែលបានឆ្លងពីក្រៅប្រទេសមក ដូចជាករណីអ្នកបើកឡាន និង មគ្គុទេស៍ទេសចរអោយក្រុមទេសចរជនជាតិបារាំងជាដើម។

ខេត្តព្រះសីហនុគឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា និងមានតំបន់សេដ្ឋកិច្ចដ៏សំខាន់ផងដែរ ដែលក្រសួងសុខាភិបាលកម្ពុជាសង្ឃឹមក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនទៅកាន់ទីនោះ ហើយទីនោះក៏រកឃើញអ្នកឆ្លងមានចំនួនច្រើនផងដែរ ហេតុដូចនេះហើយទើបពួកយើងទៅទីនោះអស់រយៈពេល២ថ្ងៃ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ តើក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានផ្តល់យោបល់រឺជាអនុសាសន៍អ្វីខ្លះដល់អជ្ញាធរខេត្តព្រះសីហនុ?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ ពេលក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានទៅដល់ខេត្តព្រះសីហនុទទួលបានការស្វាគមន៍ពីសំណាក់មន្រ្តីសាលាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ហើយពួកយើងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំសាលាខេត្ត ពួកយើងបានលើកជាយោបល់ក្នុងកិច្ចប្រជុំដែលទាក់ទងនឹងបញ្ហាសំខាន់ចំនួន៥ចំណុច រួមមាន៖ ទី១ពង្រីកការផ្សព្វផ្សាយដល់ប្រជាជន ដោយប្រាប់ប្រជាជនថាជំងឺនេះមិនគួរអោយភ័យខ្លាចខ្លាំងក្លានោះទេ អោយតែយើងប្រើប្រាស់វិធីសាស្រ្តការពារដែលមានលក្ខណៈវិទ្យាសាស្រ្តគឺអាចការពារកុំអោយឆ្លងបាន ក៏ប៉ុន្តែយើងមិនអាចឆ្វេសប្រហែសបានឡើយ នេះគឺជាគំនិតមូលដ្ធានដែលគួរយល់់ដឹង។

ទីពីរ ដោយសារករណីភាគច្រើនសុទ្ធតែជាករណីនាំចូល ពួកយើងបានផ្តល់យោបល់អោយរឹតបន្តឹងការការពារនឹងពិនិត្យតាមច្រកចេញចូលទាំងអស់ ដូចជាព្រលានយន្តហោះ បេនឡាន កំពុងផែ ស្ថានីយ៍រថភ្លើង។ល។ ជាពិសេសច្រកចេញចូលដែលមានជនបរទេសចេញចូលច្រើន ហើយក៏ត្រូវបន្ថែមការត្រួតពិនិត្យជនជាតិកម្ពុជាដែលទើបត្រឡប់មកពីបរទេសផងដែរ ដើម្បីធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលា។ ហើយពួកយើងពិតជាសប្បាយចិត្តចំពោះក្រសួងការបរទេសកម្ពុជាកាលពីពេលថ្មីៗនេះបានរិតបន្ទឹងចំពោះជនបរទេសចូលកម្ពុជា ដោយវិធានការនេះនឹងជួយទប់ស្កាត់ករណីនាំចូលនៃជំងឺកូវិដ១៩នេះដ៏មានប្រសិទ្ធិភាព។

ទី៣ សង្ឃឹមថាប្រទេសកម្ពុជាត្រូវទប់ស្កាត់អោយបានអ្នកជំងឺឆ្លងទៅកាន់អ្នកដទៃ ជាពិសេសកុំអោយឆ្លងចូលសហគមន៍ដែលអាចធ្វើអោយប្រជាជនឆ្លងគ្នាទៅវិញទៅមក។ ដោយបច្ចុប្បន្នយើងមិនទាន់ឃើញមានភស្តតាងបង្ហាញថាកើតមានឡើងនូវករណីអ្នកឆ្លងជំងឺកូវិដ១៩ បានឆ្លងទៅកាន់អ្នកដទៃ ដូចជាបុគ្គលិកសណ្ឋាគារ អ្នកលក់សំបុត្ររថយន្ត អ្នករួមដំណើរ។ល។ ក៏ប៉ុន្តែយើងមិនអាចឆ្វេសប្រហែសចំពោះករណីនេះបានឡើយព្រោះវាមានហនិភ័យខ្ពស់ណាស់។ ដោយពួកយើងសុទ្ធតែឃើញមិនចង់ឃើញមានករណីឆ្លងដល់សហគមន៍នោះទេ ។ដូច្នេះហើយពួកយើងផ្តល់យោបល់ដល់រដ្ធាភិបាលកម្ពុជាអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ។

ទី៤ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនសង្ឃឹមថា ឆ្លងកាត់តាមការគាំទ្រ និងជួយគ្នាតាមរយៈទ្វេភាគគី នឹងបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការពិនិត្យតេស្តរកមេរោគកូវិដ១៩ ពីព្រោះនេះ គឺជាកិច្ចការដ៏សំខាន់មួយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានតែវិទ្យាស្ថានប៉ាស្ទ័រនៅក្រុងភ្នំពេញ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសារធារណៈប៉ុណ្ណោះដែលអាចធ្វើតេស្តរកមេរោគកូវិដ១៩បាន។ហើយក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនក៏បានទៅកាន់វិវិទ្យាស្ថានស្រាវជ្រាវសុខភាពសារធារណៈ ឃើញថាមានឧបករណ៏គ្រប់គ្រាន់ផងដែរ ហើយយើងសង្ឃឹមថាបន្ថែមឧបករណ៏ និងសំភារៈចាំបាច់មួយចំនួនទៀត ដើម្បីពង្រីកសមត្ថភាពនេះនឹងជួយដល់ប្រព័ន្ធសុខាភិបាលនៃប្រទេសកម្ពុជាផងដែរ។

ទី៥ ពួកយើងគួរប្រើអស់មធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពការព្យាបាលអ្នកជំងឺកូវិដ១៩ ពិព្រោះនេះ គឺជាកិច្ចការដ៏សំខាន់បំផុត ។យើងចាំបាច់ត្រូវធានាអោយបានថា អ្នកជំងឺស្រាលមិនអាចវិត្តន៍ទៅជាធ្ងន់ធ្ងរបានឡើយ ហើយករណីធ្ងន់មិនអាចទៅជាស្លាប់ទេ នេះគឺជាគោលដៅធំបំផុតរបស់ក្រុមគ្រូពេទ្យ។ទាំងនេះសុទ្ធតែជាអនុសាសន៍របស់យើងផ្តល់ទៅរដ្ធាភិបាល។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ សូមលោកគ្រូពេទ្យរៀបរាប់អំពីបញ្ហាប្រឈមរបស់ប្រទេសកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ។

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ ពួកយើងយល់ថាទីមួយគឺការកំរិតសមត្ថភាពនៃការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវិដ១៩ ដូចជាតើក្នុងមួយថ្ងៃយើងអាចធ្វើតេស្តបានចំនួនប៉ុន្មានករណី?បើសិនជាសមត្ថភាពយើងធ្វើតេស្តបានកាន់តែច្រើន នោះយើងអាចសំចៃពេលវេលាបានច្រើនដើម្បីយកក្រុមអ្នកដែលមិនបានឆ្លងចេញពីអ្នកមានផ្ទុកជំងឺ ហើយអ្នកដែលបានឆ្លងត្រូវដាក់ព្យាបាលដាច់ដោយឡែកអោយបានកាន់តែឆាប់ កុំអោយឆ្លងបន្តទៅអ្នកដទៃដែលនៅជុំវិញពួកគាត់ ហើយនឹងបានព្យាបាលពួកគាត់អោយកាន់តែឆាប់រហ័សឆាប់បានជាសះស្បើយ។

បញ្ហាធំទី២ដែលប្រទេសកម្ពុជាកំពុងតែប្រឈមនោះគឺបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងចូលមកដល់នៅក្នុងពាក់កណ្តាលខែមេសានេះហើយ បញ្ហានេះយើងបានពិភាក្សាជាច្រើនដងជាមួយក្រសួងសុខាភិបាលប្រទេសកម្ពុជាតើធ្វើដូចម្តេចដើម្បីអោយមានការគ្រប់គ្រងរឺកាត់បន្ថយចរាចរណ៍របស់ប្រជាជនត្រឡប់ទៅស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំខាងមុខនេះ។ បញ្ហានេះវាស្រដៀងទៅនឹងប្រទេសចិនក្នុងអំឡុងចុងខែមករានិងដើមខែកុម្ភះដែលប្រជាជនចិនសម្រុកទៅស្រុកកំណើត ជាពិសេសនៅក្រុងអ៊ូហានខេត្តហ៊ូប៉ីប្រទេសចិនវិញក្នុងអំឡុងចូលឆ្នាំចិននោះ។នៅពេលនោះប្រទេសចិនគឺមានការប្រឈមខ្លាំងដែលមានប្រជាជនចរចរណ៍យ៉ាងច្រើនកុះករ។នៅពេលនោះប្រទេសចិនក៏បានសម្រេចចិត្តបិទទីក្រុងអ៊ូហាន ហើយក៏មានការបិទទីក្រុងជាច្រើនផងដែរដើម្បីហាមប្រាមប្រជាជនចេញចូលក្នុងទីក្រុង នោះគឺជាមធ្យោបាយរបស់ប្រទេសចិនក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ។ ហើយមធ្យោបាយនេះសាក់សមរឺក៏មិនសាក់សមប្រើប្រាស់ក្នុងប្រទេសកម្ពុជា តើសមស្របនឹងប្រជាជនកម្ពុជានិងស្ថានភាពរបស់ប្រទេសកម្ពុជាដែររឺយ៉ាងណានោះ គឺទាមទារអោយមានការពិភាក្សាយ៉ាងយកចិត្តទុកដាក់និងល្អិតល្អន់បំផុត។ហើយពួកយើងនឹងចែករំលែកបទពិសោធន៍របស់យើងដល់ក្រសួងសុខាភិបាល ហើយបន្តពិភាក្សារកដំណោះស្រាយដ៏សមស្រប ដូចជាត្រូវមានវិធានការផ្សព្វផ្សាយអោយប្រជាជនដែលត្រឡប់ទៅកាន់ស្រុកកំណើតកាត់បន្ថយការជួបជុំ និងកាត់បន្ថយសកម្មភាពដែលមិនចាំបាច់ផ្សេងៗទៀត ដើម្បីកុំអោយមានការរំខានដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរផង ហើយនឹងអាចគ្រប់គ្រងស្ថានភាពកុំអោយមានការរីករាលដាលនៃជំងឺកូវិដ១៩ផងដែរ។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ចំពោះក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនដែលមកជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវិដ១៩នេះ ពិតជាធ្វើអោយប្រជាជនកម្ពុជាសប្បាយចិត្តជាខ្លាំងដោយមានអ្នកខ្លះប្រៀបធៀបវេជ្ជបណ្ឌិតចិនដូចជា“ពេទ្យទេវតា”ថែមទៀតផង ហើយអ្វីដែលប្រជាជនកម្ពុជាបានចាប់អារម្មណ៍ខ្លាំងនោះ តើគ្រូពេទ្យចិនចែករំលែក បច្ចេកទេសព្យាបាលណាខ្លះដល់វេជ្ជបណ្ឌិតកម្ពុជានោះ?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ នៅពេលពួកយើងមកដល់ប្រទេសកម្ពុជាពិតជាមានអារម្មណ៍យ៉ាងជ្រាលជ្រៅថាប្រជាជនកម្ពុជាពិតជាមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងខ្លាំង។ ប្រជាជនកម្ពុជាបានយកសេចក្តីសង្ឃឹមរបស់ពួកគេផ្ញើលើពួកយើង ដែលនេះធ្វើអោយយើងយល់ថាអំរែកនៅលើស្មាររបស់ពួកយើងកាន់តែធ្ងន់ ប៉ុន្តែពួកយើងមានទំនុកចិត្តសហការជាមួយសហការីនៃក្រសួងសុខាភិបាលប្រទេសកម្ពុជាបំពេញភារកិច្ចដ៏សំខាន់មួយនេះអោយបានសម្រេច ហើយនេះក៏ជាភារកិច្ចដែលប្រទេសរបស់យើងប្រគល់អោយពួកយើងផងដែរ។

ចំពោះបញ្ហាព្យាបាលអ្នកជំងឺវិញ យោងតាមការធ្វើដំណើរទៅកាន់មន្ទីរពេទ្យនានា និងការពិភាក្សាគ្នាជាមួយបុគ្គលិកពេទ្យទាំងអស់របស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពួកយើងយល់ឃើញថាការងារជាច្រើនដូចជាការព្យាបាល ប្រព័ន្ធសុខាភិបាលមានភាពល្អប្រសើរហើយ។ តាំងពីមានការផ្ទុះឡើងនូវជំងឺកូវិដ១៩ មកដល់ពេលនេះគឺមានមួយរយៈពេលហើយ ដូច្នេះចំពោះមធ្យោបាយព្យាបាលនិងវិធានការដ៏មានប្រសិទ្ធិភាព បានបង្ហោះជាសារធារណៈនៅក្នុងគេហទំព័ររបស់អង្កការសុខភាពពិភពលោកផងដែរ ហើយក្រសួងសុខាភិបាលប្រទេសកម្ពុជាក៏បានប្រើប្រាសមធ្យោបាយទាំងនោះគួបផ្សំនឹងបច្ចេកវិទ្យារបស់ខ្លួនឯងធ្វើការងារនេះយ៉ាងសកម្មផងដែរ ហើយយើងក៏បានឃើញផងដែរមានអ្នកជំងឺកូវិដ១៩ជាច្រើននាក់បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យផងដែរ។តាមការពិតទៅពួកយើងបានធ្វើការប្រស័យទាក់ទងនឹងក្រុមគ្រូពេទ្យកម្ពុជាជាច្រើន និងបានពិភាក្សាគ្នាអំពីមធ្យោបាយព្យាបាល ហើយសង្ឃឹមថានឹងរកឃើញនូវវិធីសាស្រ្តដ៏សមស្របបំផុត ហើយមានប្រសិទ្ធិភាពបំផុត ហើយសមស្របនឹងទំលាប់ស្ថានភាពប្រទេសកម្ពុជាសម្រាប់ព្យាបាលអ្នកជំងឺកូវិដ១៩នៅប្រទេសកម្ពុជា ពិព្រោះការព្យាបាលមានវិធីច្រើន ហើយចំពោះអ្នកជំងឺម្នាក់ៗត្រូវមានវិធីសាស្ត្រព្យាបាលខុសៗគ្នា ដោយយើងមិនអាចប្រើប្រាស់មធ្យោបាយព្យាបាលតែមួយមុខគត់ដើម្បីព្យាបាលអ្នកជំងឺទាំងអស់នោះទេ។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានជួបប្រជុំជាមួយឯកឧត្តមម៉មប៊ុនហេងរដ្ធមន្ត្រីក្រសួងសុខាភិបាលប្រទេសកម្ពុជា ហើយឯកឧត្តមម៉មប៊ុនហេងដូចជាបានលើកសំណើរថា ភាគីកម្ពុជាបានស្នើក្រុមគ្រូពេទ្យជំនាញចិនអោយជួយបង្កើតផែនការការងារក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ តើផែនការនេះកំពុងដំណើរការបង្កើតឡើងរឺយ៉ាងណា?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ បាទ ផែនការការងារជាក់លាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩កំពុងត្រូវបានបង្កើតឡើង ហើយប្រទេសកម្ពុជាខ្លួនអែងក៏បានរៀបចំផែនការមេតាំងពីដំបូងមកម្លេះ។ប្រទេសចិននិងកម្ពុជាមានស្ថានភាពខុសគ្នា ហើយការចាត់វិធានការទប់ស្កាត់ជំងឺឆ្លងត្រូវយោងទៅតាមស្ថានការណ៍នៃប្រទេសនីមួយៗ មានគោលនយោបាយខុសៗជាច្រើនផងដែរ ដូចជាគោលនយោបាយទាំងថ្នាក់ជាតិ ដូចជាការគ្រប់គ្រងសកម្មភាពសង្គម ទំនាក់ទំនងក្នុងសង្គម ក៏ដូចជាការព្យាបាលករណីអ្នកឆ្លងជំងឺកូវិដ១៩ជាដើម ក៏ប៉ុន្តែចំនុចជាច្រើនយើងសុទ្ធតែបានឯកភាពគ្នាហើយ ដូចជាការពង្រឹងការផ្សព្វផ្សាយ កាត់បន្ថយ ចំនួនមនុស្សចូលក្នុងប្រទេស ជាដើម។ ហើយក្នុងរយៈពេលមួយសប្តាហ៍នេះ ពួកយើងក៏បានធ្វើការអង្កេតនិងធ្វើការពិភាក្សាជាមួយក្រុមការងារក្រសួងសុខាភិបាល ដើម្បីពិភាក្សាអំពីការបង្កើតផែនការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ហើយថាក្នុងប្រទេសកម្ពុជានៅមិនទាន់មានការឆ្លងជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ឡើយ តើកត្តាអ្វីខ្លះបានជាដូច្នេះ ដោយមានអ្នកខ្លះនិយាយថាមកពីកត្តាអាកាសធាតុនៅក្នុងប្រទេសកម្ពុជាអំណោយផល?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ យោងតាមបទពិសោធន៍របស់ពួកយើងខ្ញុំ កត្តាអាកាសធាតុមិនប្រាកដច្បាស់លាល់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩នោះទេ ពីព្រោះអនុភាពឆ្លងនៃមេរោគកូវិដ១៩គឺជាបញ្ហាវិទ្យាសាស្ត្រសុទ្ធសាធ ដែលរហូតមកដល់ពេលនេះមិនមានភស្តុតាងណាមួយអាចបញ្ជាក់បានថាក្នុងធាតុអាកាសក្តៅ ការចម្លងនៃមេរោគកូវិដ១៩មានភាពខ្សោយជាងតំបន់ដទៃនោះទេ ។ ពួកយើងសុទ្ធតែដឹងហើយថាប្រទេសថៃ ប្រទេសហ្វីលីពិន ដែលមានអាកាសធាតុប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរនោះ តែប្រទេស២នេះមានការឆ្លងករណីកូវិដ១៩ជាច្រើន ខណៈដែលប្រទេសកម្ពុជាមានជាង១០០ករណីដោយសារមានការគ្រប់គ្រងបានល្អជាង។

ហេតុដូចនេះហើយទើបយើងអាចសន្និដ្ធានបានថាកត្តាអាកាសធាតុមិនអាចបញ្ជាក់យ៉ាងពិតថាមានការឆ្លងកំរិតខ្សោយឡើយ ដោយយើងមិនអាចមានការឆ្វេសប្រហែសសូម្បីតែបន្តិចបានឡើយ មិនត្រូវគិតថាទីនេះមានអាកាសធាតុក្តៅរឺក៏មានចំណុចពិសេសណាមួយអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩បាន ពួកយើងត្រូវការគំនិតវិទ្យាសាស្ត្រដើម្បីរកដំណោះស្រាយបញ្ហានិងវិភាកបញ្ហា។ ថ្វីត្បិតតែពេលនេះមិនមានភ័ស្តុតាងណាមួយថាមានការឆ្លងទ្រង់ទ្រាយធំដល់សហគមន៍ តែនេះមិនមានន័យថាមិនអាចមានករណីនេះកើតឡើងនោះឡើយ ហេតុដូចនេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ការរីររាលដាលអោយបាន ដែលនេះសុទ្ធតែជាការងារសំខាន់របស់ពួកយើងក្នុងការសហការជាមួយក្រសួងសុខាភិបាលកម្ពុជាសំរេចអោយបាន ជាពិសេសស្មារតីប្រុងប្រយ័ត្នខ្ពស់ពិតជាមិនអាចខ្វះបានឡើយ មានតែបង្កើនការប្រុងប្រយ័ត្នទើបអាចការពារការរីករាលដាលនៃជំងឺកូវិដ១៩នេះបានកាន់តែល្អប្រសើរជាងមុន។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ប្រជាជនកម្ពុជាខ្លះមាននៅមិនសូវយល់ដឹងសុីជំរូវ ក្នុងការការពារកុំអោយឆ្លងជំងឺកូវិដ១៩ ហើយរដ្ធាភិបាលកំពុងបង្កើនការផ្សព្វផ្សាយវិធានការការពារផ្សេងៗដល់ប្រជាជនទូទាំងប្រទេស តើក្រុមគ្រូពេទ្យជំនាញចិនមានវិធានការអ្វីខ្លះ ដើម្បីផ្តាំផ្ញើដល់ប្រជាជនកម្ពុជា?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ បើនិយាយចំពោះសាធារណៈជន ពួកយើងសូមលើកទឹកចិត្តអោយប្រជាជនកម្ពុជាជ្រើសរើសយកវិធានការដូចជា បើកបង្អួចអោយមានខ្យល់ចេញចូល ហើយសូមកុំនៅទីកន្លែងណាដែលបិទជិត ត្រូវតែបើកចំហបង្អូចអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងមានពន្លឺព្រះអាទិត្យចូលដល់ ធ្វើយ៉ាងនេះអាចអោយមេរោគរសាត់បាត់បាន។ ទីពីរគឺឧស្សាហ៍លាងដៃ ថែរក្សាអនាម័យផ្ទាល់ខ្លួន ពិព្រោះពួកយើងតែងនិយាយថាមេរោគកូវិដឆ្លងតាមដៃ តែមិនមែនមេរោគនេះប៉ះដៃយើងហើយ វាចូលស្បែកយើងរហូតទៅដល់ក្នុងខ្លួនយើងនោះទេ តែពេលមេរោគជាប់នឹងដៃរបស់យើង ហើយយើងមិនបានលាងអោយស្អាតយើងយកដៃប៉ះនឹងមុខ មាត់ រឺច្រមុះរបស់ពួកយើង ដែលអាចធ្វើអោយមេរោគនេះឆ្លងចូលដល់ក្នុងខ្លួនយើងនឹងឆ្លងមេរោគនេះតែម្តង ហេតុនេះហើយការលាងដៃបានញឹកញាប់និងត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារ។

ទីបី ពួកយើងសូមផ្តល់ជាយោបល់ថា បើសិនជាប្រជាជនកម្ពុជាទៅទីកន្លែងណាដែលមានមនុស្សច្រើន ដូចជា ផ្សារ ផ្សារទំនើប សូមពាក់ម៉ាស់អោយបានត្រឹមត្រូវ ដែលអាចការពារការចម្លងជំងឺទៅគេ ហើយក៏មិនងាយឆ្លងជំងឺចូលក្នុងខ្លួនយើងបាន ដែលនេះគឺវិធានការដ៏មានប្រសិទ្ធិភាព ហើយយើងគួរប្រើប្រាស់រថយន្តដាក់មេក្រូនិងមធ្យោបាយផ្សេងៗធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងជីវភាពរស់នៅរាល់ថ្ងៃមានវិធានការការពារតាមបែបវិទ្យាសាស្ត្រដើម្បីការពារខ្លួនឯងអោយមានសុខភាពល្អនិងកុំអោយឆ្លងជំងឺបាន។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ឆ្លងកាត់តាមការសហការគ្នារវាងប្រទេសកម្ពុជានិងចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើកនេះ តើគ្រូពេទ្យយល់ដូចម្តេចដែរចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលសាធារណៈនាពេលអនាគត?

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ ខ្ញុំយល់ឃើញថា ជំងឺកូវិដ១៩គឺជាជំងឺថ្មីស្រឡាងសំរាប់ប្រទេសទាំងអស់នៅលើពិភពលោក ហើយជំងឺនេះបើនិយាយពីប្រព័ន្ធសុខាភិបាលគ្រប់ប្រទេសទាំងអស់នៅលើសកលលោកសុទ្ធតែជាបញ្ហាប្រឈមយ៉ាងខ្លាំង យោងតាមសារព័ត៍មាន ក៏ពួកយើងអាចមើលឃើញថាគ្រប់ប្រទេសទាំងអស់សុទ្ធតែខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើការទប់ស្កាត់និងព្យាបាលជំងឺកូវិដ១៩នេះ។ពួកយើងសង្ឃឹមថាឆ្លងកាត់តាមការសហការរវាងប្រទេសចិននិងកម្ពុជាលើកនេះ ដោយមានក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មកជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវិដ១៩ ប្រាកដណាស់នឹងជម្រុញអោយមានការសហការបន្ថែមទៀតទៅលើវិស័យសុខាភិបាលសារធាណៈនៃប្រទេសយើងទាំងពីរ។

អ្នកយកព៏ត៌មានស៊ីស៊ីថាមស៍៖ ជាសំណួរចុងក្រោយ ចង់អោយលោកគ្រូពេទ្យនិយាយអំពីអារម្មណ៍ផ្ទាល់ខ្លួន ចំពោះបេសកម្មមកប្រទេសកម្ពុជាលើកនេះ។

ប្រធានក្រុមក្រុមគ្រូពេទ្យជំនាញចិន លោក អាយ សៀង ៖ តាំងពីពួកខ្ញុំចុះពីលើយន្តហោះភ្លាម ពួកខ្ញុំមានអារម្មណ៍ថាប្រជាជនកម្ពុជាបានទទួលស្វាគមន៍ពួកយើងយ៉ាងរាក់ទាក់បំផុត មនោសញ្ជេតនារបស់ពួកគេពិតជាធ្វើអោយពួកយើងរំភើបចិត្តជាខ្លាំង។ក្នុងពេលដំណាលគ្នានោះ ពួកយើងក៏មានអារម្មណ៍ថាអំរែកនៅលើស្មាររបស់ពួកយើងកាន់តែធ្ងន់ឡើង ពួកយើងទទួលបេសកកម្មពីប្រទេសជាតិមកប្រទេសកម្ពុជា រួមជាមួយប្រជាជនកម្ពុជានិងក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវិដ១៩ ហើយពួកយើងមានទំនុកចិត្តថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជា ពួកយើងរួមគ្នានឹងសហការីនៃក្រសួងសុខាភិបាលនឹងរកមធ្យោបាយគ្រប់ប្រភេទ បង្កើតយន្តការដ៏សមស្របសម្រាប់ប្រទេសកម្ពុជា ដើម្បីជួយដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាក្នុងការយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងៃកូវិដ១៩ ហើយនឹងធ្វើអោយស្ថានភាពរបស់ប្រទេសកម្ពុជាត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ នឹងមានការរីកចំរើនឥតឈប់ឈរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង