Cct850x100 1
1800px x h300px kh

កម្ពុជាធ្លាក់មកលេខ៧ក្រោយវៀតណាមលោតទៅលេខ៦ជាប្រទេសឆ្លងច្រើននៅអាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។រូបភាព៖TYDA

ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្លាក់លេខមកលេខទី៧ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍(អាស៊ាន)។ ក្នុងចំណោមប្រទេសទាំង១០ នៃសមាគមអាស៊ាន កម្ពុជាមានចំនួនអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់ទី៧ នៅពីលើប្រទេសសិង្ហបុរី ក្រោយពីវៀតណាមលោតទៅលេខ៦ជាប្រទេសឆ្លងនិងស្លាប់ច្រើនដោយកូវីដ-១៩ នៅអាស៊ាន។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨១៩នាក់​ (ឆ្លងសហគមន៌​:​ ​​៣៩៦ និង​នាំចូល:​ ៤២៣) និងមានជាសះស្បេីយ​ ៧១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៧២៩២៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៦៥២៦៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២៩នាក់​ សរុប​ស្លាប់ ១២៨៣នាក់ ។

តាមរយៈតួលេខចុងក្រោយនេះ កម្ពុជាបានឈរនៅលំដាប់ទី៧ ពីលើប្រទេសសិង្ហបុរី ដែលធ្លាប់តែមានអ្នកឆ្លងច្រើនជាងកម្ពុជា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩មក។ ប្រទេសសិង្ហបុរី គិតមកត្រឹមថ្ងៃម្សិលមិញ មានអ្នកឆ្លងសរុបចំនួន ៦៤០៥៤នាក់ និងស្លាប់សរុបតែ ៣៧នាក់ប៉ុណ្ណោះ។

តាមពីក្រោយដោយមានឡាវ និងប្រទេសព្រុយណេមានចំនួនអ្នកឆ្លងតិច ខណៈប្រទេសដែលកំពុងឆ្លងនិងស្លាប់ច្រើនបំផុតនៅតំបន់អាស៊ាន គឺប្រទេសឥណ្ឌូននេស៊ី ដោយមានអ្នកឆ្លងថ្មីជាង៤ម៉ឺន៥ពាន់នាក់ និងស្លាប់ថ្មីជិត១ពាន់៥រយនាក់ គិតត្រឹមថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២១៕


Khcct banner

អត្ថបទទាក់ទង