Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលបង្រ្កាបឱសថបុរាណ៤០០កំប៉ុងក្រោយចែកចាយដោយគ្មានការអនុញ្ញាត

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពចុះឆែកឆេរដោយគណៈកម្មការចម្រុះនៃក្រសួងសុខាភិបាល (រូបភាព៖ នាយកដ្ឋានឱសថ)

ភ្នំពេញ៖ ក្រសួងសុខាភិបាលបង្រ្កាបឱសថបុរាណ៤០០កំប៉ុងក្រោយចែកចាយដោយគ្មានការអនុញ្ញាត និងសង្ស័យមានលួចបន្ថែមសារធាតុឱសថសម័យ។ ការចុះឆែកឆេនេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំងចំនួនពីរកន្លែង។

យោងតាមរបាយការណ៍របស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ដឹកនាំដោយលោកឱសថការី ហួត សេងថុង ឋានៈអនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមានការសម្របសម្រួលនិតិវិធីផ្ទាល់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងលក់ឱសថចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំងទាំងពីរស្ថិតនៅផ្ទះលេខ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខ២៣១៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងមានការត្រួតពិនិត្យជាក់ស្តែងឃើញមានឱសថបូរាណឈ្មោះ គ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី ចំនួន ៤០០ កំប៉ុង គ្មានលេខបញ្ជិកា សង្ស័យមានលួចបន្ថែមសារធាតុឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង