Cct850x100 1

ផ្សារលក់បន្លែត្រីសាច់មួយចំនួននៅភ្នំពេញមិនទាន់មានសណ្តាប់ធ្នាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ផ្សារលក់បន្លែត្រីសាច់មួយចំនួននៅភ្នំពេញ (រូបភាព៖ សម សាមន)

ភ្នំពេញ៖ ផ្សារលក់បន្លែត្រីនិងសាច់មួយចំនួនក្នុងរាជធានីភ្នំពេញនៅតែមិនទាន់មានសណ្តាប់ធ្នាប់ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងពីការចម្លងជំងឺកូវីដ១៩។ អាជីវករនៅតាមផ្សារមួយចំនួននៅរាជធានីភ្នំពេញ ទោះបីខ្លះបានពាក់ម៉ាស់ក៏ដោយ ក៏ប៉ុន្តែគ្មានសណ្តាប់ធ្នាប់ និងអនាម័យទេ ដោយបន្លែនិងត្រីសាច់ដាក់លក់ផ្ទាល់និងថ្នល់ដីធ្វើឱ្យធូលីដីដែលមានមេរោគហុយមកជាប់ត្រីសាច់និងបន្លែ។

ចំណែកប្រជាពលរដ្ឋដែលដើរទិញម្ហូបអាហារវិញ បានពាក់ម៉ាស់ ប៉ុន្តែពេលប្រជាពលរដ្ឋដើរចូលទិញម្ហូបនិងត្រីសាច់ប្រជ្រៀតគ្នា មិនបានរក្សាគំលាតពីគ្នាដែលធ្វើឲ្យជួបហានិភ័យខ្ពស់ និងការរាលដាលឆ្លងជំងឺកូវីដ១៩ ដោយការមិនយកចិត្តទុកការផ្សព្វផ្សាយពីវិធានការណ៍របស់ក្រសួងសុខាភិបាល៣កុំនិង៣ការពារ។

ដោយឡែក អាជីវករលក់តាមផ្ទះមានតែ១០%ដែលបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបានចងខ្សែរបាំងមិនឲ្យអតិថិជនចូលមកខាងក្នុង និងដាក់ទឹកអាល់កុលបាញ់សំលាប់មេរោគកុំឲ្យមានការឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាការចម្លងជំងឺកូវីដ១៩ក្នុងមួយថ្ងៃមានអ្នកឆ្លងកូវិដ១៩ពី៨០០ទៅជាង៩០០នាក់ ចំណែកករណីអ្នកស្លាប់ក្នុង១ថ្ងៃពី២០នាក់ទៅជាង៣០នាក់៕

អាជីវករលក់តាមផ្ទះនៅភ្នំពេញ (រូបភាព៖ សម សាមន)


Khcct banner

អត្ថបទទាក់ទង