Yearendyearend1140x150

ការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើស៊ីរីសម្លាប់មនុស្ស៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Al Jazeera

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើផ្ទះមួយកន្លែងក្នុង Hassek នៅភាគឦសានប្រទេសស៊ីរី ដោយសម្លាប់មនុស្ស ៣ នាក់និងរងរបួសជាច្រើននាក់។

ទីភ្នាក់ងារសារព័ត៌មានស៊ីរីបានដកស្រង់ប្រភពព័ត៌មានក្នុងស្រុកនៅថ្ងៃទី ២១ នេះថា ឧទ្ធម្ភាគចក្រយោធាមួយរបស់សហរដ្ឋអាមេរិក បានបាញ់មីស៊ីលនៅថ្ងៃតែមួយ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅភាគខាងកើតនៃ Hassek រដ្ឋធានីនៃខេត្ត Hasakah ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនៅក្នុងផ្ទះ។

គួរបញ្ជាក់ផងដែរថា នៅខែសីហាឆ្នាំ ២០១៤ សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើគោលដៅរបស់អង្គការជ្រុលនិយម“រដ្ឋអ៊ីស្លាម” នៅអ៊ីរ៉ាក់។ នៅក្នុងខែកញ្ញាឆ្នាំនោះ ការវាយប្រហារតាមអាកាសបានត្រូវបានពង្រីកទៅដល់ប្រទេសស៊ីរីនិងផ្តួចផ្តើមបង្កើតសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹង“រដ្ឋអ៊ីស្លាម” ។

រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់សម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកពីបទ“កាន់កាប់ទឹកដីស៊ីរីដោយខុសច្បាប់” ដោយអះអាងថា ការវាយប្រហារតាមអាកាសរបស់ខ្លួនបណ្តាលឱ្យមានជនស៊ីវិលស្លាប់និងរងរបួសមួយចំនួនធំនៅក្នុងប្រទេសស៊ីរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង