Yearendyearend1140x150

COVID-19បំលែងថ្មីDeltaនឹងគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

WHO៖ របាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា COVID-19បំលែងថ្មីDelta ត្រូវបានគេរំពឹងថានឹងគ្របដណ្ដប់លើពិភពលោកនៅប៉ុន្មានខែខាងមុខនេះ។

របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃអង្គារនេះ គំនិតផ្តួចផ្តើមជាសកលស្តីពីការចែករំលែកទិន្នន័យជំងឺទាំងអស់បានទទួលនូវទិដ្ឋភាពCOVID-19ចំនួន ២៤៨,១៣៣ ដែលក្នុងនោះប្រហែល ៩ ភាគរយត្រូវបានគេកំណត់ថាជាCOVID-19បំលែងថ្មីDelta មានការរីករាលដាលខ្លាំង។

ក្នុងរយៈពេលបួនសប្តាហ៍កន្លងមកគំរូជាង ៧៥ ភាគរយ ដែលបានដាក់ស្នើដោយប្រទេសជាច្រើននៅជុំវិញពិភពលោកត្រូវបានបញ្ជាក់ថា មានCOVID-19បំលែងថ្មីDelta។ ទាក់ទងនឹងទិន្នន័យអំពីរោគរាតត្បាត របាយការណ៍ប្រចាំសប្តាហ៍បានបង្ហាញថា ចំនួនអ្នកស្លាប់ថ្មីនៅទូទាំងពិភពលោកបានកើនឡើងបន្តិចដល់ជិត ៥៧.០០០ នាក់នៅចុងខែកក្កដា បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល ២ ខែ។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ចំនួនករណីថ្មីដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោកមានចំនួន ៣,៤ លាននាក់កើនឡើង ១២ ភាគរយពីសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ចំនួនករណីកើនឡើងលើសពី ២០០ លាននាក់ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ ។

នៅក្នុងតំបន់ទាំង ៦ នៃពិភពលោកដែលត្រូវបានសម្គាល់ដោយអង្គការសុខភាពពិភពលោកចំនួនករណីថ្មីដែលបានបញ្ជាក់បានកើនឡើងពីសប្តាហ៍មុនលើកលែងតែអាមេរិកនិងអាហ្វ្រិកជាមួយនឹងការកើនឡើងខ្ពស់បំផុត ៣០ ភាគរយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។

ចំនួនអ្នកស្លាប់ថ្មីបានកើនឡើងពីសប្តាហ៍មុននៅអាស៊ីអាគ្នេយ៍ប៉ាស៊ីហ្វិកខាងលិច និងមេឌីទែរ៉ាណេខាងកើត ដោយអាស៊ីអាគ្នេយ៍មានការកើនឡើងច្រើនជាងគេ ១២ ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង