Yearendyearend1140x150

ចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន៩៦នាក់ក្នុងពេលតែមួយថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អង់គ្លេស៖ យោងតាមតួលេខផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៤៦.៥៥៨ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥.៥១៩.៦០២ ករណី។

ប្រទេសនេះក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺCOVID-19 ចំនួន ៩៦ នាក់ទៀត ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៤ ខែមីនា។ និងចំនួនអ្នកស្លាប់សរុបដោយសារCOVID-19 នេះមានចំនួន ១២៨.៨២៣ នាក់។ ខណៈតួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេ។

ទិន្នន័យចុងក្រោយបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេសបានដកការរឹតត្បិតផ្នែកច្បាប់ភាគច្រើនទាក់ទងនឹងទំនាក់ទំនងសង្គមកាលពីថ្ងៃច័ន្ទ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងផ្តល់ការគាំទ្រថ្នាក់ជាតិ ដល់តំបន់មូលដ្ឋានក្នុងការទប់ស្កាត់ការរីករាលដាលនៃCOVID-19 នេះ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងតំបន់រួមមាន Blackpool, Cheshire East និង ទីក្រុង Oxford បាននឹងកំពុងទទួលបានការគាំទ្របន្ថែមទៀត ខណៈដែលវិធានការបន្ថែមចាំបាច់ ដើម្បីកាត់បន្ថយអត្រាកំណើននៃករណី COVID-១៩ ។

ជាមួយគ្នានេះដែររដ្ឋាភិបាល បានពង្រឹងតម្រូវការសម្រាប់មនុស្ស ដែលដាក់ខ្លួនឯងនៅដោយឡែកប្រសិនបើពួកគេត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធរបស់នរណាម្នាក់ ដែលបានធ្វើតេស្ត៍COVID-19 ហើយត្រូវបានអនុញ្ញាតិ ដោយកម្មវិធី NHS (សេវាសុខភាពជាតិ) COVID-១៩ ថ្ងៃអង្គារ។

ចំនួនប្រជាជនដែលនៅដោយឡែកបានកើនឡើង ដោយសារតែធ្វើតាមការណែនាំឱ្យមានការបង្កើតប្រព័ន្ធមួយដែលនិយោជកអាចដាក់ពាក្យសុំការលើកលែង ប្រសិនបើកម្មកររបស់ពួកគេត្រូវបានគេកំណត់ថា ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមសារព័ត៌មាន Sky News ។

របាយការណ៍បាននិយាយថា ការលើកលែងនេះអាចរួមបញ្ចូលទាំងកម្មករមួយចំនួននៅក្នុងឧស្សាហកម្មម្ហូបអាហារ ឧបករណ៍ប្រើប្រាស់ បុគ្គលិកព្រំដែននិង NHS ។ ហើយប្រហែល ៨៨ ភាគរយនៃមនុស្សពេញវ័យនៅអង់គ្លេស បានទទួលវ៉ាក់សាំងដំបូងនៃវ៉ាក់សាំងការពារCOVID-19 និងជាង ៦៨ ភាគរយបានទទួលថ្នាំពីរដង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង