Cct850x100 1
1800px x h300px kh

ក្មេងប្រុសម្នាក់នៅឥណ្ឌាបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រភពរូប៖ India.com

ឥណ្ឌា៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, បណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌានៅញូវដេលីបានរាយការណ៍នៅថ្ងៃទី ២០ ថា ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានឆ្លងវីរុសផ្តាសាយបក្សី H5N1 ហើយបានស្លាប់ នេះគឺជារបាយការណ៍ដំបូងនៅប្រទេសឥណ្ឌាក្នុងឆ្នាំនេះ ដែលបានរាយការណ៍ពីការស្លាប់ ដោយសារជំងឺផ្តាសាយបក្សី។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក្មេងប្រុសនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី ២ ខែកក្កដា ហើយធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។ ប៉ុន្តែរបាយការណ៍ពីវិទ្យាស្ថានជាតិវិទ្យាសាស្ត្រវិទ្យាក្នុងទីក្រុងPuneប្រទេសឥណ្ឌាបានបញ្ជាក់ថា គាត់បានឆ្លងវីរុសផ្តាសាយបក្សីH5N1។

បច្ចុប្បន្នបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនងជាមួយអ្នកជម្ងឺត្រូវបានគេដាក់ឲ្យស្ថិតក្នុងការឃ្លាំមើល។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឥណ្ឌា បានបញ្ជូនក្រុមការងារទៅភូមិមួយនៅ ហារីណាដើម្បីតាមដានទំនាក់ទំនងជិតស្និទ្ធរបស់អ្នកជំងឺ និងពិនិត្យមើលថាតើ មានករណីជាច្រើនទៀតនៃការឆ្លងជំងឺផ្តាសាយបក្សី H5N1 នេះដែរឬទេ។

នៅដើមឆ្នាំនេះការផ្ទុះជំងឺផ្តាសាយបក្សីបានកើតឡើងនៅ Haryana, Punjab, New Delhi និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវីរុសផ្តាសាយបក្សី H5 ខ្ពស់នៅក្នុងគំរូបក្សីដែលងាប់ ប៉ុន្តែគ្មានករណីមនុស្សឆ្លងផ្តាសាយបក្សីត្រូវបានគេរកឃើញនៅពេលនោះទេ៕

Khcct banner

អត្ថបទទាក់ទង