Yearendyearend1140x150
Img 0571

រដ្ឋមន្រ្តីកម្ពុជាបន្តបន្ទាប់ធ្វើការអត់យកប្រាក់ខែពីរដ្ឋ ដើម្បីបង្វែរប្រាក់ទៅប្រយុទ្ធកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថែមស៍
/

ភ្នំពេញ៖ ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចជានាយករដ្ឋ និង រដ្ឋមន្រ្តីកម្ពុជាមួយចំនួន បានសុខចិត្តធ្វើការមិនយកប្រាក់ខែ ដើម្បីបង្វែរប្រាក់ទៅប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ដោយ លី ម៉ាលីង

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលការបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីកម្ពុជា ជាបន្តបន្ទាប់ដូចជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រកាសបរិច្ចាក ប្រាក់បៀវត្សរបស់ ខ្លួនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រមាណ១០លានរៀលក្នុង១ខែ, ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២ មីនា ឆ្នាំ ២០២០ នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១០ ករណីហើយ ខណៈអ្នកជាសាស្បើយកើនដល់៣៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង