Yearendyearend1140x150

ព្រះមហាក្សត្រ៖ “សម្ដេចហ៊ុន សែនជាមគ្គុទេសក៍ដឹកនាំកម្ពុជាដ៏ឆ្លាតវៃ”

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសសើរចំពោះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ជាមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ភ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវធានាបានេករាជ្យ និង អធិបតេយ្យភាពជាតិ។នេះបើយោងតាមព្រះរាជរសាររបស់ព្រះអង្គអបអរសាទរពិធីបើកវេសនកាលរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី ២ មេសា ឆ្នាំ។

ព្រះអង្គមានព្រះរាជបន្ទូលថា គោលជំហរបស់សម្តេច ហ៊ុន សែន គឺជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន ដើម្បីរស់នៅប្រកបដោយភាពស្មើមុខស្មើមាត់ សុខដុមរនា ស្ថិរភាព និងសន្តិភាពយូរអង្វែង។សម្រាបព្រះកូណា សកម្មភាពមនុស្សធម៌ដ៏ធំធេង និង មិនរើសអើងពូជសាសន៍របស់ សម្តេច ហ៊ុន សែន គឺជាកាវិការដ៏ល្អប្រពៃសម្រាប់ការគោរពពីជនរួមជាតិ និងពិភពលោកទាំងមូល។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង