Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបានទៅសួរសុខទុក្ខជនជាតិចិនដែលរងគ្រោះពីការវាយប្រហារភេរវកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi កាលពីថ្ងៃអាទិត្យបានទៅសួរសុខទុក្ខជនជាតិចិន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានរួចផុតពីការវាយប្រហារភេរវកម្មនៅឯគម្រោងវារីអគ្គិសនី Dasu ធ្វើឲ្យរថយន្តក្រុងរបស់ពួកគេបានធ្លាក់ចូលជ្រោះបន្ទាប់ពីមានការផ្ទុះ។

លោករដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Sohail Mahmood Qureshi និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន Nong Rong បានទៅសួរសុកខទុក្ខកម្មករដែលរងរបួសនៅមន្ទីរពេទ្យយោធាចម្រុះក្នុងទីក្រុង Rawalpindi ជិតរដ្ឋធានីសហព័ន្ធអ៊ីស្លាម៉ាបាដ។

លោក Qureshi បានសាកសួរលម្អិតអំពីស្ថានភាពនិងការព្យាបាលចំពោះជនជាតិចិន ដែលរងរបួសនីមួយៗនិងបានថ្លែងថា ប្រជាជនប៉ាគីស្ថានទទួលស្គាល់ការលះបង់របស់អ្នក ហើយយើងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នកនៅក្នុងប្រទេសប៉ាគីស្ថាន រដ្ឋាភិបាលនិងប្រជាជនប៉ាគីស្ថានមើលថែរក្សាអ្នក គាំទ្រអ្នកនិងធានាសន្តិសុខគ្រប់គ្រាន់នឹងត្រូវបានផ្តល់ឲ្យ។

បច្ចុប្បន្នមានជនជាតិចិនរងរបួសចំនួន ២៦ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានបានសន្យាថា ការព្យាបាលល្អបំផុតនឹងត្រូវផ្តល់ដល់ជនជាតិចិន ដែលរងរបួសដើម្បីជួយពួកគេឱ្យបានឆាប់។ លោកបាននិយាយបន្តថា ប៉ាគីស្ថាននឹងធ្វើការជាមួយប្រទេសចិនដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីតាមដានជនល្មើសហើយនាំពួកគេទៅរកយុត្តិធម៌។

លោក Qureshi បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់ជីវិត ដោយនិយាយថាការវាយប្រហារនេះមិនត្រឹមតែជាការវាយប្រហារទៅលើជនជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើប៉ាគីស្ថាននិងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

កាលពីថ្ងៃទី ១៤ ខែកក្កដា យានយន្តរបស់គម្រោងទំនប់វារីអគ្គីសនី Dasu ដែលក្រុមហ៊ុនចិនបានចុះកិច្ចសន្យាសាងសង់ត្រូវបានរងការវាយប្រហារដោយការផ្ទុះមួយនៅពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ការដ្ឋានសំណង់នៅខេត្ត Khyber Pakhtunkhwa ភាគពាយព្យប្រទេសប៉ាគីស្ថានដោយបានសម្លាប់ជនជាតិចិន ៩ នាក់និងជនជាតិប៉ាគីស្ថាន ៣ នាក់។ យោងតាមស្ថានទូតចិនប្រចាំនៅប៉ាគីស្ថាន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង