Yearendyearend1140x150

ប្រធានាធិបតីហ្វីលីពីនអំពាវនាវឱ្យបញ្ឈប់ការចាក់វ៉ាក់សាំងជាតិនិយម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃសុក្របានអំពាវនាវឱ្យមានការបញ្ចប់ការចាក់វ៉ាក់សាំងជាតិនិយម និងរិះគន់ប្រទេសអ្នកមានខ្លះចំពោះការចាក់វ៉ាក់សាំង។

លោកRodrigo Duterte បានអំពាវនាវបែបនេះនៅក្នុងកំឡុងពេលកិច្ចប្រជុំមេដឹកនាំក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដែលមេដឹកនាំនៃសមាជិកសេដ្ឋកិច្ច បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 និងលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោក Duterte បាននិយាយថា «យើងដឹងហើយថាវ៉ាក់សាំងការពារCOVID-19 មានច្រើនជាង ៨០ ភាគរយបានទៅដល់ប្រទេសអ្នកមាន ដោយបន្សល់ទុកឲ្យយើង ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងតិចតួចណាស់»។

លោកប្រធានាធិបតី ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ធានានូវការទទួលវ៉ាក់សាំង ដោយស្មើភាពនិងសុវត្ថិភាពដោយសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដ៏ធំ ប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង