Yearendyearend1140x150

មនុស្ស៧នាក់បានស្លាប់បន្ទាប់អគារកំពុងសាងសង់បានដួលរលំនៅប្រទេសប្រេស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការបាក់រលំអគារនៅប្រេស៊ីល ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ប្រេស៊ីល៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, ប៉មបញ្ជូនថាមពលអគ្គីសនី ដែលកំពុងសាងសង់នៅភាគខាងជើងប្រទេសប្រេស៊ីល បានដួលរលំនៅរសៀលថ្ងៃទី ១៦ ម៉ោងក្នុងស្រុក បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៧ នាក់ និងរបួសជាង ១០ នាក់។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប៉មបញ្ចូនថាមពលនេះ មានទីតាំងស្ថិតនៅក្បែរសហគមន៍ Bangyardin ភាគនិរតីនៃរដ្ឋPará ដែលកំពុងសាងសង់ ហើយមិនទាន់ត្រូវបានបើកដំណើរការនៅឡើយទេ ដោយយ៉ាងហោចណាស់មានមនុស្ស ២៦ នាក់កំពុងធ្វើការនៅកន្លែងនោះពេលអគារបានដួលរលំ។

មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា អ្នករងរបួសបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែអ្នករបួសជាក់លាក់មិនទាន់ដឹងនៅឡើយទេ។ របាយការណ៍បានឲ្យដឹងថា ប៉មបញ្ជូនថាមពលអគ្គីសនីនេះ ជាគម្រោងបញ្ជូនថាមពលដែលពាក់ព័ន្ធនៃស្ថានីយ៍វារីអគ្គិសនីធំជាងគេទី ២ របស់ប្រទេសប្រេស៊ីល គឺស្ថានីយ៍វារីអគ្គីសនី Mira Mountain ។ បន្ទាប់ពីបញ្ចប់គំរោងថាមពលនឹងត្រូវបញ្ជូនពីស្ថានីយ៍វារីអគ្គិសនីទៅរដ្ឋជិតខាងAmapá តាមរយៈ រដ្ឋផារ៉ា៕

ការបាក់រលំអគារនៅប្រេស៊ីល ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង