Yearendyearend1140x150

ទីក្រុងក្វាងចូវប្រទេសចិនគ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដជូនកុមារអាយុចន្លោះ១២ទៅ១៧ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពលរដ្ឋនៅទីក្រុងក្វាងចូវចាក់វ៉ាក់សាំង។ រូបភាពទីភ្នាក់ងារព័ត៌មានស៊ីនហួ

ក្វាងចូវ៖ទីក្រុងក្វាងចូវនៃប្រទេសចិន បានប្រកាសពីគម្រោងចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់អនីតិជនដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។នេះបើយោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មការសុខាភិបាលក្រុងក្វាងចូវ ប្រកាសនៅថ្ងៃទី ១៦ ខែកក្កដានេះ។

សេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ទីក្រុងនេះនឹងចាប់ផ្តើមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់អនីតិជនដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំក្នុងពេលឆាប់ៗនេះ។បើគិតត្រឹមថ្ងៃទី១៤ ខែកក្កដានេះ ទីក្រុងក្វាងចូវមានអ្នកចាក់វ៉ាក់សាំងសរុប១៣,៦២ លាននាក់ ដោយក្នុងនោះមានជាង១០,៣៤ លាននាក់ត្រូវបានចាក់វ៉ាក់សាំងគ្រប់ដូស។

គណៈកម្មការសុខាភិបាលក្រុងក្វាងចូវ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១កក្កដានេះ ខ្លួនបានចាប់ផ្តើមការចាក់វ៉ាក់សាំងដល់ប្រជាជនវ័យចំណាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ចំពោះអនីតិជនដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនាពេលឆាប់ៗនេះ។ ជាគោលការណ៍ត្រូវបានរៀបចំឡើងនៅតាមសាលារៀន ឬតាមភូមិ សង្កាត់ ហើយត្រូវធ្វើឡើងលក្ខណៈជាក្រុមដែលបានណាត់ជាមុន ដោយអនុវត្តតាមផែនការការងារជាក់លាក់របស់ក្រសួងសុខាភិបាល ក្រសួងអប់រំនិងផ្នែកពាក់ព័ន្ធដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង