Yearendyearend1140x150

មន្ទីរពេទ្យកុមារអង្គរ កំពុងខ្វះខាតឧបករណ៍តេស្តរហ័ស ខណៈរកឃើញវិជ្ជមានកូវីដលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ 

សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ កំពុងមានការខ្វះខាតនូវសម្ភារៈសម្រាប់ប្រើប្រាស់ជាចាំបាច់ ដូចជាឧបករណ៍តេស្តរហ័ស រួមទាំងឯកសណ្ឋានការពារសម្រាប់បុគ្គលិក ខណៈទើបតែរកឃើញមានករណីវិជ្ជមានក្នុងមន្ទីរពេទ្យខ្លួនជាលើកដំបូង។ 

បើតាមផេកផ្លូវការរបស់មន្ទីរពេទ្យ កុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យខ្លួនទើបតែរកឃើញថាមានករណីឆ្លងកូវីដ១៩ ក្នុងមន្ទីរពេទ្យ ដូច្នេះ កំពុងជួបប្រទះនូវការខ្វះខាតឧបរកណ៍តេស្តរហ័ស និងសម្ភារៈចាំបាច់មួយចំនួន។

ទាក់ទងនឹងបញ្ហានេះ គណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ 

ជាពិសេស គឺកង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក។

ទន្ទឹមនឹងនេះ ខាងមន្ទីរពេទ្យសង្ឃឹមថា សាធារណៈជន នឹងចូលរួមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ  ដើម្បីជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ 

សូមចូលរួមបរិច្ចាគថវិកាមកកាន់គណនីធនាគារមន្ទីរពេទ្យកុមារអង្គរឈ្មោះ Angkor Hospital for Children និងមានលេខគណនីដូចខាងក្រោម៖

1.ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843

•ឬចូលទៅកាន់ ABA Mobile App

2.ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122

•ឬចូលកម្មវិធី Wings App

3.ធនាគារស្ថាបនា (Sathapana Bank) ៖ 07808082834100102

•ឬចូលកម្មវិធី Sathapana Mobile App

4.ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828

•ឬចូលកម្មវិធី ACLEDA Mobile App

Tel: 063 963 409

Mobile: 012 725 745 / 016 725 735

Email: [email protected]

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង