Yearendyearend1140x150
Img 0571

រកឃើញវិជ្ជមានកូវីដចំនួន ៥០ នាក់​នៅខេត្តកំពង់ចាម​

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ផ្ទះពលរដ្ឋដែលចត្តាឡីស័ក
រូបភាព រដ្ឋបាលខេត្តកំពង់ចាម 

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ១៦ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៥០នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ៧០នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាអ្នកវិជ្ជមាន៥០នាក់នេះ គឺធ្វើតេស្តរកឃើញក្នុងចំណោមមនុស្ស១០០៤នាក់​ ដោយឧបករណ៍តេស្តរហ័ស។ 

យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ៧០នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង